ភ្នំពេញក្រោន ត្រូវការឈ្នះព្រះខ័នរាជ ដើម្បីរក្សាក្ដីសង្ឃឹមដ៏ស្ដួចស្ដើង ពិសេសរក្សាកៅអីលេខ២

2026/04/03 11:45:48 pm        375

ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀងជាថ្មី នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នេះ ក្នុងជំនួបលើកទី៣ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ ហើយក៏ជាការប្រកួតដ៏សំខាន់ ដែលពួកគេត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងជើងឯកដ៏ស្ដួចស្ដើង ពិសេសការរក្សាកៅអីលេខ២ ដែលកំពុងប្រឈមការបាត់បង់។

បន្ទាប់ពីធ្វើមិនបានល្អផ្ទួនៗ នាប៉ុន្មានប្រកួតចុងក្រោយ ភ្នំពេញក្រោន បានរបូតឱកាសប្រជែងជើងឯកពានធំៗចំនួន ២ គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League ដែលធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយដូចគ្នា ហើយឱកាសដណ្ដើមជើងឯកលីគកំពូលកម្ពុជា ក៏ស្ទើរតែបាត់បង់ដែរ ។ មិនតែប៉ុណ្ណោះ សូម្បីកៅអីលេខ២ ក្នុងលីគ ក៏កំពុងរងសម្ពាធពីគូប្រជែង ដែលឈរនៅលេខរៀងបន្ទាប់ផងដែរ។

បើធៀបនឹងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នភ្នំពេញក្រោន ចាញ់ប្រៀបរហូតដល់ ១២ពិន្ទុ ហើយបើធៀបនឹងក្រុមឈរលេខ៣ ណាហ្គាវើលដ៏ ពួកគេនាំមុខត្រឹម ៥ពិន្ទុប៉ុណ្ណោះ ។ ដូច្នេះជំនួបទល់ក្រុមការពារជើងឯកថ្ងៃសៅរ៍នេះ ក្រៅពីត្រូវការជ័យជម្នះ ដើម្បីរក្សាឱកាសដណ្ដើមពានដ៏តិចតួចបំផុត ក៏ជារឿងចាំបាច់ ដែលពួកគេត្រូវខំប្រឹង ដើម្បីរក្សាកៅអីលេខ២ ដែលជាចំណាត់ថ្នាក់ មានឱកាសបានលេងពានរង្វាន់ទី២ ទ្វីបអាស៊ី នារដូវកាលថ្មីផងដែរ។

សម្រាប់ក្រុមលោក McConkey Matthew វិញ គិតត្រឹមសប្ដាហ៍ទី២៦ ពួកគេត្រូវការត្រឹម ៤ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកលីគកម្ពុជា ជាថ្មី ដោយមិនខ្វល់ពីលទ្ធផលរបស់បេក្ខភាព Top-6 ផ្សេងទៀតឡើយ ពិសេសការប្រកួតទល់ភ្នំពេញក្រោន នាថ្ងៃស្អែកនេះ ប្រសិនបើពួកគេទទួលបានជ័យជម្នះ នោះភាគរយលើកពាននឹងកាន់តែខ្ពស់។

យ៉ាងណាមិញអ្នកគាំទ្រកំពុងរង់ចាំមើលការប្រកួតនេះ ដ្បិតព្រះខ័នរាជស្វាយរៀង មានភារកិច្ចដ៏សំខាន់ កំពុងរង់ចាំនៅ ៤ថ្ងៃក្រោយការប្រកួតនេះ គឺជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2025/26 ទល់នឹងក្រុម Manila Digger របស់ហ្វីលីពីន នាថ្ងៃទី៩ ខែមេសា មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីហ្វីលីពីន នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។

ក្រៅពីជំនួបដ៏ធំប្រចាំសប្ដាហ៍ទី២៧ នេះ ក៏នឹងមានការប្រកួតរវាងបេក្ខភាព Top-6 ២ប្រកួតទៀត នាថ្ងៃសៅរ៍ស្អែកនេះ រួមមានក្រុមណាហ្គាវើលដ៏ ជួបអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមអឹមអូអាយ កំពង់ដេវ៉ា ជួបក្រុមបឹងកេត នៅកីឡដ្ឋានវិសាខា។ ចំណែកនៅថ្ងៃអាទិត្យ នឹងមានការប្រកួត ២គូ រវាងក្រុមខាងក្រោមទាំង ៥ ក្នុងនោះក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ និងក្រុមកងយោធពលខេមរភូមិន្ទ បើកទ្វារផ្ទះទទួលក្រុមវិសាខា។

គួរដឹងថា ក្នុងចំណោមបេក្ខភាព Top-6 បច្ចុប្បន្ន នៅសល់ ៦ប្រកួតក្នុងដៃ គ្រាដែលក្នុងតារាងពិន្ទុ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៥៩ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ មាន ៤៧ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៣ មាន ៤២ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ មាន ៤១ពិន្ទុ, បឹងកេត ឈរលេខ៥ មាន ៤០ពិន្ទុ និងអឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៣ពិន្ទុ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm