ក្រុមហ៊ុនផលិតសម្ភារក្មេងលេងល្បីឈ្មោះរបស់ដាណឺម៉ាក LEGO សហការ ផ្សព្វផ្សាយ ជាមួយតារាបាល់ទាត់កំពូល ៤ នាក់

2026/04/04 12:19:03 am        359

ក្រុមហ៊ុនផលិតសម្ភារក្មេងលេងដ៏ល្បីឈ្មោះរបស់ដាណឺម៉ាក LEGO នឹងបន្តពង្រីកការផ្សព្វផ្សាយរបស់ខ្លួនកាន់តែខ្លាំង ជាពិសេសឆ្នាំនេះដែលរួមបញ្ចូលការសហការជាមួយតារាបាល់ទាត់កំពូលរបស់ពិភពលោក ៤ នាក់។

រូបបង្គំយីហោ LEGO ដែលកន្លងបានផលិតឡើងជារូបភាពផ្សេងៗ ជាពិសេសធ្លាប់បានប្រឡូកជាមួយនឹងវិស័យ Formula One ដែរនោះ នឹងផលិតរូបបង្គំដែលមានរូបកីឡាករបាល់ទាត់កំពូល ៤ នាក់រួមមាន Cristiano Ronaldo, Lionel Messi, Kylian Mbappe និង Vinicius Junior ដែលនឹងត្រូវចាប់ផ្តើមដាក់លក់អំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។

សរុបមក ឈុតចំនួន ៧ ត្រូវបានផលិតឡើង ដែលក្នុងនោះមាន ៤ ឈុតដែលមានការរចនារាងអក្សរតំណាងឱ្យកីឡាករបាល់ទាត់ម្នាក់ៗដែលមានតម្លៃ ២៩ ដុល្លារ ក៏ដូចជារូបភិនភាគរបស់ Ronaldo និង Messi ដែលមានតម្លៃ ៧៩ ដុល្លារ។

Messi ដែលជាម្ចាស់ជើងឯក World Cup ក៏មានរូបគំនូរ 3D ផ្ទាល់ខ្លួនផងដែរ ដែលផ្គំដោយចំណែកតូចៗ ១៤២៧ ដុំ ដែលផ្គុំចេញជារូប Messi ជាមួយពាន World Cup មានតម្លៃដល់ទៅ ១៧៩ ដុល្លារ។

នៅក្នុងវីដេអូផ្សព្វផ្សាយរួមគ្នាមួយ គេឃើញមានវត្តមានកីឡាករកំពូលទាំង ៤ នាក់អង្គុយតុមូលជុំគ្នា ព្យាយាមដាក់បន្តុបរូប LEGO ផ្ទាល់ខ្លួនទៅលើ LEGO ពានរង្វាន់ World Cup មុនពេលលេចចេញវត្តមានក្មេងប្រុសម្នាក់។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២៦ ដែលរៀបចំនៅទឹកដីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងចាប់ផ្តើមនៅអំឡុងខែមិថុនាខាងមុខ ដែលគេនឹងឃើញវត្តមានកំពូលតារាបាល់ទាត់ទាំងពីរ Messi និង Ronaldo បង្ហាញខ្លួន នៅ World Cup ចុងក្រោយមុនបិទបញ្ចប់អាជីពកីឡាករបាល់ទាត់ដ៏ជោគជ័យរបស់ពូកគេ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm