លោកនាយករដ្ឋមន្រ្តី Shehbaz Sharif និយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវា ២គ្រឿងរបស់ប៉ាគីស្ថាន ដែលបានចត និងរង់ចាំធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានឆ្លងកាត់ដោយជោគជ័យ ។
លោក Sharif បានកោតសរសើរចំពោះសេនាប្រមុខ និងជាឧបនាយករដ្ឋមន្រ្តីប៉ាគីស្ថាន សម្រាប់ការសម្របសម្រួលឲ្យមានច្រកឆ្លងកាត់ដោយសុវត្ថិភាព សម្រាប់នាវាទាំង ២គ្រឿងនេះ ។
លោកបន្តថា ការរៀបចំត្រូវបានបង្កើតឡើងសម្រាប់នាវា ២០គ្រឿង ដើម្បីធ្វើដំណើរក្រោមទង់ជាតិប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
លោកនាយករដ្ឋមន្រ្តីបានប្រកាសផងដែរថា ប៉ាគីស្ថានបានចែកចាយប្រេងតម្លៃជាង ៤៦២,៥លានដុល្លារដល់ពលរដ្ឋរបស់ខ្លួន ក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ ដោយរូបលោកបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធ បានគ្រប់គ្រងតម្លៃប្រេង អំឡុងពេលនោះ ។
លោក Sharif បានអំពាវនាវឲ្យមានការអនុម័តវិធានការរឹតត្បិត និងអភិរក្ស ដើម្បីទប់ទល់ផលវិលបាក់សេដ្ឋកិច្ចពីសង្រ្គាមអ៊ីរ៉ង់ ហើយវិធានការត្រូវបានអនុវត្ត ដើម្បីការពារកុមារកំព្រា ស្រ្តីមេម៉ាយ ពលរដ្ឋក្រីក្រ និងកម្មករ ៕