ចិននិយាយថា កិច្ចប្រជុំសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ដំណើរការប្រកបដោយវឌ្ឍនភាព

2026/04/04 02:05:47 am        19

ចិននិយាយនៅថ្ងៃសុក្រនេះថា កិច្ចចរចារវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានដំណើរការប្រកបដោយវឌ្ឍនភាពបន្តិចម្តងៗ បន្ទាប់ពីសេចក្តីរាយការណ៍ថា ប្រទេសជិតខាងនៅអាស៊ីខាងត្បូងទាំង ២ មាននូវជំនួបនៅទីនោះ ដើម្បីព្យាយាមបញ្ចប់ជម្លោះដ៏អាក្រក់បំផុតរបស់ពួកគេ ចាប់តំាងពីក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចវិញកាលពីឆ្នាំ ២០២១ ។

ចិនដែលមានព្រំដែនភាគខាងលិចរួមគ្នាជាមួយប្រទេសទាំង ២ បានព្យាយាមសម្របសម្រួលរវាងប្រទេសមិត្តក្លាយជាសត្រូវទាំង ២ ដោយមានការជជែកគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសរបស់ពួកគេ ហើយនិងបញ្ជូនប្រេសិតពិសេស សម្រាប់ដំណើរទស្សនកិច្ចកាលពីខែមីនា ។

អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយប្រាប់សន្និសីទសារព័ត៌មានថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានឲ្យតម្លៃ និងស្វាគមន៍កិច្ចខិតខំសម្របសម្រួលរបស់ចិន ហើយនិងចង់ចាប់ផ្តើមកិច្ចប្រជុំឡើងវិញ ។ 

អ្នកស្រី Mao ពុំបាននិយាយថាតើ ទីណាដែលជំនួបត្រូវបានធ្វើឡើងនោះទេ បើទោះបីជាប្រទេសជិតខាងទាំង ២ធ្លាប់បាននិយាយកាលពីមុនថា ពួកគេជួបពិភាក្សាគ្នានៅទីក្រុងភាគពាយព្យ Urumqi របស់ចិនក៏ដោយ ។

អ្នកស្រីនិយាយថា ចិនបានសម្របសម្រួល និងលើកកម្ពស់កិច្ចប្រជុំ ដោយមានទំនាក់ទំនងជិតស្និតជាមួយភាគីទាំង ២ ដើម្បីបង្កើតលក្ខខណ្ឌដ៏ស័ក្តិសម និងផ្តល់ជាវេទិកា សម្រាប់ពួកគេ ។

ការប្រយុទ្ធគ្នារវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំកន្លងទៅ បានសម្លាប់មនុស្សរាប់សិបនាក់ នៅភាគីប្រទេសទំាង ២ ក្នុងនោះអាហ្វហ្គានីស្ថាន រងគ្រោះខ្លាំងជាងគេ ។

ទីក្រុងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ក្រុមតាលីបង់អាហ្វហ្គានីស្ថានថា ផ្តល់ជម្រកជ្រកកោនដល់ក្រុមជីវពលអ៊ិស្លាមដែលបានបើកការវាយប្រហារនៅប្រទេសប៉ាគីស្ថាន បើទោះបីជាទីក្រុងកាប៊ុល ធ្វើការច្រានចោលយ៉ាងណាក្តី ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        135
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        176
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm