សម្តេចតេជោណែនាំមន្ត្រីស្ថាប័នពាក់ព័ន្ធពិភាក្សាជាមួយដៃគូឯកជនគ្រប់គ្រងថ្លៃប្រេងឥន្ធនៈ

2022/04/01 11:30:39 am        491

ភ្នំពេញ ៖​ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីព្រឹកមិញនេះសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ បានណែនាំដល់ក្រសួង ពាណិជ្ជកម្មត្រូវពិភាក្សា ជាមួយ ក្រុមហ៊ុន ឯកជន ដើម្បី គ្រប់គ្រងថ្លៃ លក់រាយប្រេងឥន្ធនៈ និងរៀបចំ ស្តុកប្រេង ឥន្ធនៈជាយុទ្ធសាស្ត្រ ខណៈដែល សភាពការណ៍អន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញនេះ។

ជាមួយនេះសម្តេចក៏បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំបំពេញ បេសកកម្មយ៉ាងជោគជ័យដោយប្រមូល ចំណូល ពន្ធដារផ្ទៃក្នុងជូន រដ្ឋនៅឆ្នាំ២០២១ បានចំនួន ១២៤. ០ ២% លើស ផែនការ ដែល កំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ព្រមទាំងសម្រេចបានកំណើននៃ ការប្រមូលចំណូល ពន្ធដារផ្ទៃក្នុងជូនរដ្ឋក្នុង រយៈពេល ៣ខែ ដើមឆ្នាំ ២០២២ នេះបើធៀបនឹង៣ខែដើមឆ្នាំ២០២១

រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រៀបចំធ្វើការពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីត មន្ត្រី រាជការ និង អតីត យុទ្ធជនចូលនិវត្តន៍ដែលទទួលបានប្រាក់សោធននិវត្តន៍ទាបឱ្យបានកើនខ្ពស់ជាងមុនដើម្បី បង្កើនល្បឿននៃការភ្ជិតគម្លាត ប្រាក់សោធន និវត្តន៍រវាងអ្នក ចូលនិវត្តន៍ចាស់ និងអ្នកចូល និវត្តន៍ថ្មី។ ជាមួយគ្នានេះ ប្រាក់សោធននិវត្តន៍ត្រូវបើកជូនអតីត មន្ត្រីរាជការ និង អតីតយុទ្ធជនចូលនិវត្តន៍ឱ្យបានទៀងទាត់ដើម្បី ពួកគាត់ អាចយកថវិកានេះផ្តត់ផ្គង់ ជីវភាពរស់នៅប្រចាំថ្ងៃ និង ប្រើប្រាស់តាមតម្រូវការបានទាន់ពេលវេលា។

ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ខាងមុខនេះ សម្តេច បានណែនាំ ដល់ក្រសួងស្ថាប័ន កងកម្លាំងមាន សមត្ថកិច្ច គ្រប់ផ្នែក ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ ប្រសើរជូន ប្រជាពលរដ្ឋ និងត្រូវបន្តជំរុញ ការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ ព័ន្ធ និងរដ្ឋបាលដែនដី ស្តី ពីវិធានការទប់ស្កាត់ការឆ្លង រាលដាល ជំងឺកូវីដ-១៩ និង ជូនពរ ដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យ ឯកជន និង ជន រួមជាតិ ខ្មែរគ្រប់រូបដែលកំពុងរស់ នៅក្នុង និងក្រៅប្រទេស សូមទទួលបាននូវសុខភាពល្អជោគជ័យ សិរីសួ ស្ដីជ័យមង្គល និង វិបុលសុខជារៀងដរាបតទៅ៕

អត្ថបទដែលទាក់ទង

គម្រោងស្ថាបនាស្ពានបេតុងប្រវែង១៤៤ម៉ែត្រ កាត់ស្ទឹងក្រវាញ ក្នុង​ខេត្តពោធិ៍សាត់​សម្រេច​លទ្ធផល​បាន​ ៥៥.៥០%
2026/02/04 11:59:54 am        1
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកវាលវែង
2026/01/28 02:39:35 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី
2026/01/17 12:26:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិចារណកថា ក្រសួងបរិស្ថាន៖ ចំណុចកម្តៅ (Hotspots) បញ្ជាក់ពីចំនួនទីតាំងដែលមានការឆេះ ប៉ុន្តែមិនមែនជាទំហំ ឬកម្រិតភាពខ្លាំងនៃភ្លើងនោះទេ(អាំងតង់ស៊ីតេ)

2026/02/05 08:05:32 am
​អង្គភាពសុខាភិបាលមូលដ្ឋានទូទាំងរាជធានីភ្នំពេញ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីរួចរាល់
2026/02/05 07:59:41 am
​ក្រសួងមុខងារសាធារណៈ និងទីស្តីការគណៈរដ្ឋមន្រ្តី សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជំរឿនមន្រ្តីជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសទីស្តីការគណៈរដ្ឋមន្រ្តី
2026/02/05 07:47:44 am
​កម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុរបស់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/02/05 07:11:22 am
​ក្រិក និងអ៊ីស្រាអែលពង្រឹងទំនាក់ទំនងយោធា ស្របពេលសង្រ្គាមប្រល័យពូជសាសន៍នៅហ្កាហ្សា
2026/02/04 08:42:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/04 01:30:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/01 05:01:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/04 07:46:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/04 11:00:14 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am