រោងចក្របន្សុតទឹក និងរោងចក្រចម្រាញ់ប្រេងគូវ៉ែត រងការវាយប្រហារដោយមីស៊ីល និងយានដ្រូន

2026/04/04 02:07:04 am        22

គូវ៉ែតនិយាយថា រោងចក្រថាមពល និងរោងចក្របន្សុតទឹក រងការវាយប្រហាររបស់អ៊ីរ៉ង់ ស្របពេលដែលបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ បន្តប្រឈមនឹងការវាយប្រហារសងសឹកធ្ងន់ធ្ងរនៅថ្ងៃទី ៣៥ នៃសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។

ក្រុមអាជ្ញាធរនៅគូវ៉ែត និយាយថា រោងចក្ររបស់ពួកគេ រងការវាយប្រហារនៅមុនថ្ងៃត្រង់ម៉ោងក្នុងស្រុក ថ្ងៃសុក្រ ។ ទំហំនៃការខូចខាត ពុំត្រូវបានដឹងច្បាស់នោះទេ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KUNA រាយការណ៍ថា ការវាយប្រហារនេះ បានកើតមានឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរោងចក្រចម្រាញ់ប្រេង Mina al-Ahmadi បានក្លាយជាគោលដៅវាយប្រហារយានដ្រូននៅពេលព្រឹកថ្ងៃសុក្រនេះ ហើយការវាយប្រហារនេះដែរ បណ្តាលឲ្យមានការឆាបឆេះជាអគ្គិភ័យនៅតាមអង្គភាពប្រតិបត្តិការជាច្រើន ប៉ុន្តែពុំមាននិយោជិកណាម្នាក់ រងរបួសនោះឡើយ ។

ទីភ្នាក់ងារ KUNA រាយការណ៍ថា ក្រុមជួយសង្រ្គោះបន្ទាន់ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយក្រុមអាជ្ញាធរបរិស្ថាន បន្តតាមដានតំបន់ជុំវិញរោងចក្រចម្រាញ់ប្រេង ដើម្បីពិនិត្យគុណភាពខ្យល់ ក្នុងនោះក្រុមអាជ្ញាធរ បានច្រានចោលពាក្យចចាមអារ៉ាមពីលទ្ធភាពនៃការលេចធ្លាយសារធាតុវិទ្យុសកម្ម ។

លោក Malik Traina គឺជាអ្នកធ្វើសេចក្តីរាយការណ៍របស់កាសែត Al Jazeera រាយការណ៍ថា នេះគឺជារោងចក្រចម្រាញ់ប្រេងលើកទី ៣ រងការវាយប្រហារ ហើយមនុស្សនៅទូទាំងប្រទេស កំពុងស្ថិតក្នុងការប្រុងជើងការខ្ពស់ ។

លោកបន្តថា វាស្ថិតនៅក្នុងចំណោមរោងចក្រចម្រាញ់ប្រេងធំជាងគេបំផុតនៅតំបន់មជ្ឈិមបូព៌ា ហើយវាក៏ជារោងចក្រចម្រាញ់ប្រេងដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់ក្នុងស្រុក ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm