ការបញ្ជាទិញមីស៊ីល Tomahawk របស់ជប៉ុន ត្រូវបានពន្យារ ដោយសារអាមេរិកប្រើប្រាស់ នៅអ៊ីរ៉ង់

2026/04/04 02:33:37 am        37


ការបញ្ជាទិញមីស៊ីល Tomahawk រាប់រយគ្រាប់របស់ប្រទេសជប៉ុន ពីសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងហានិភ័យ ខណៈដែលសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កំពុងធ្វើឲ្យឃ្លាំងអាវុធកាន់តែអស់ទៅៗ ជាឧទាហរណ៍ចុងក្រោយបំផុតនៃរបៀបដែលជម្លោះកំពុងបឺតយកការផ្គត់ផ្គង់ និងកងទ័ព ខណៈកាត់បន្ថយសមត្ថភាពតទល់នឹងគូប្រជែងយុទ្ធសាស្ត្រដ៏ធំជាងគេរបស់ទីក្រុងវ៉ាស៊ីនតោន គឺចិន។

មីស៊ីល Tomahawk គឺជាចំណុចផ្ដោតជាចម្បងនៃយុទ្ធសាស្ត្រថ្មីរបស់ទីក្រុងតូក្យូ ក្នុងការបំពាក់អាវុធ ជាមួយនឹងសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ដើម្បីដោះស្រាយបញ្ហាប្រឈមពីចិន និងកូរ៉េខាងជើង។ ប៉ុន្តែបើយោងតាមបុគ្គលដែលដឹងស្ថានភាពនេះ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់ទីក្រុងតូក្យូថា ការដឹកជញ្ជូនសម្រាប់ការបញ្ជាទិញមីស៊ីលប្រហែល ៤០០គ្រាប់ នៅខែមីនា ឆ្នាំ២០២៨ នឹងត្រូវបានរំខាន។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បុគ្គលម្នាក់ដែលដឹងពីបញ្ហានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រើប្រាស់មីស៊ីល Tomahawk រាប់រយគ្រាប់ ក្នុងអំឡុងពេលវាយប្រហារ លើអ៊ីរ៉ង់។ អាមេរិកមានមីស៊ីល Tomahawk ប្រហែល ៤.០០០គ្រាប់ នៅក្នុងស្តុក មុនមានសង្គ្រាម ក្នុងនោះរួមមានទាំងម៉ូដែលចាស់ៗ និងប្រភេទប្រឆាំងនាវា។ ក្រុមហ៊ុន RTX Corp. បានផលិតមីស៊ីលថ្មីប្រហែល ១០០គ្រាប់ នៅឆ្នាំ២០២៥ ខណៈដែលម៉ូដែលចាស់ៗប្រហែល ២៤ ត្រូវបានអភិវឌ្ឍឲ្យទៅជាស្តង់ដារ Block V ចុងក្រោយបំផុត។

ការបញ្ជាទិញតម្លៃ ២,៣៥ពាន់លានដុល្លាររបស់ជប៉ុន ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២៤ គឺជាការបញ្ជាទិញដ៏ធំបំផុតមួយពីក្រៅប្រទេស។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយកាលពីខែមីនាថា ការដឹកជញ្ជូនមីស៊ីល Tomahawk ដំបូង ត្រូវបានទទួល។ តែយ៉ាងណាក្ដី តាមមនុស្ស ២នាក់ ដែលដឹងពីកិច្ចការនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជាក់ថា អាទិភាពរបស់ខ្លួន ឥឡូវនេះគឺធានាការផ្គត់ផ្គង់ សម្រាប់សង្គ្រាមនៅអ៊ីរ៉ង់។

គេនៅមិនច្បាស់ទេថា តើមានហានិភ័យ ដែលសហរដ្ឋអាមេរិកនឹងខកខានមិនអាចបំពេញតាមថ្ងៃកំណត់ខែមីនា ឆ្នាំ២០២៨ ដើម្បីបញ្ចប់ការដឹកជញ្ជូនដែរ ឬយ៉ាងណា ដោយសារមានការរំពឹងទុកពីការរំខាន ចំពោះលំហូរនៃការផ្គត់ផ្គង់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm