នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni កាលពីថ្ងៃសៅរ៍ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកស្រី ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ីឌីត កាតា និងអារ៉ាប់រួម ។
ដំណើរទស្សនកិច្ចទៅកាន់តំបន់ឈូងសមុទ្រនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំសហភាពអឺរ៉ុប ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីខែកុម្ភៈ ហើយនិងបានកើតមាន ស្របពេលក្តីកង្វល់កើនឡើងនៅទីក្រុងរ៉ូមចំពោះសន្តិសុខប្រេង និងការផ្គត់ផ្គង់ឧស្ម័ន ។

ប្រភពពីរដ្ឋាភិបាលអ៊ីតាលី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Meloni មានគោលបំណងបញ្ជាក់ឡើងវិញការគាំទ្ររបស់អ៊ីតាលីចំពោះប្រទេសទាំង ៣ ដែលប្រឈមការវាយប្រហាររបស់អ៊ីរ៉ង់ ខណៈជំរុញផងដែរសន្តិសុខថាមពលជាតិ តាមរយៈការចូលរួមជិតស្និតជាងមុនជាមួយប្រទេសផលិតប្រេងតំបន់ឈូងសមុទ្រ ។
លោកស្រី Meloni និយាយនៅក្នុងសារជាវីដេអូបញ្ចេញ អំឡុងបេសកកម្មរបស់លោកស្រីថា គោលបំណងរបស់ពួកយើងមិនត្រឹមតែថ្លែងពីទីបន្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជួយដោះស្រាយបញ្ហាប្រឈមផងដែរ ក៏ដូចការការពារអត្ថប្រយោជន៍ជាតិរបស់អ៊ីតាលី ។
កាលពីថ្ងៃសុក្រ នៅទីក្រុង Jeddah លោកស្រី Meloni បានជួបរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ដើម្បីពិភាក្សាលើការផ្តល់ជំនួយយោធារបស់អ៊ីតាលី និងទស្សនវិស័យសម្រាប់ដំណោះស្រាយការទូតចំពោះជម្លោះក្នុងតំបន់ ៕
