ក្រុមកាកបាទក្រហមនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កាលពីថ្ងៃសៅរ៍ម្សិលមិញក្រុមជួយសង្រ្គោះក្នុងសមុទ្ររបស់អេស្ប៉ាញ បានសង្រ្គោះជនអន្តោប្រវេសន៍ ៤៧នាក់នៅជិតតំបន់ឆ្នេរកោះ Gran Canaria នៃប្រជុំកោះ Canary របស់អេស្ប៉ាញ ។យោងតាមការអះអាងរបស់អង្គការជំនួយ បានឲ្យដឹងថា បុរស ៤៤នាក់ និងស្រ្តី ៣នាក់ត្រូវបានប្រទះឃើញនៅចម្ងាយជាង ៤៣គ.ម ភាគខាងត្បូងកោះ Gran Canariaនៅលើទូកមួយគ្រឿង ។
បន្ទាប់ពីមកដល់កំពង់ផែArguineguín ជនអន្តោប្រវេសន៍ទាំងនេះត្រូវបានទទួលដោយបុគ្គលិកកាកបាទក្រហមដែលបានផ្តល់ជំនួយវេជ្ជសាស្រ្តដល់ពួកគេ ។ ក្រុមកាកបាទក្រហមនិយាយថាជនអន្តោប្រវេសន៍ម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕

