កូរ៉េខាងត្បូងស្នើឲ្យប្រទេសឈូងសមុទ្រផ្គត់ផ្គង់ថាមពលយ៉ាងជាប់លាប់ និងធានាសុវត្ថិភាពនាវាកូរ៉េ

2026/04/05 08:45:35 pm        79

នៅថ្ងៃអាទិត្យ (ទី៥ ខែមេសា ឆ្នាំ២០២៦) នេះ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឲ្យដឹងថា លោករដ្ឋមន្ត្រី Koo Yun-cheol បានជួបជាមួយបេសកជនមកពីបណ្ដាប្រទេសឈូងសមុទ្រ ដើម្បីពិភាក្សាពីការទ្រទ្រង់សន្តិសុខថាមពល និងសុវត្ថិភាពនាវាកូរ៉េ (កូរ៉េខាងត្បូង) នៅជិតច្រកសមុទ្រ Hormuz ខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់ដែលកំពុងកើនឡើង បានរំខានដល់ការដឹកជញ្ជូន។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រនោះ លោក Koo បានស្នើឲ្យឯកអគ្គរដ្ឋទូតក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ធានាយ៉ាងជាប់លាប់នូវការផ្គត់ផ្គង់ប្រេង ឧស្ម័នធម្មជាតិរាវ សារធាតុណាហ្វថា (Naphtha) អ៊ុយរ៉េ និងធនធានសំខាន់ៗផ្សេងទៀត និងធានាសុវត្ថិភាពនាវា និងនាវិកកូរ៉េ នៅជិតច្រកសមុទ្រដ៏សំខាន់នេះ។

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា បេសកជនទាំងនោះ បានលើកឡើងថា កូរ៉េខាងត្បូង គឺជាប្រទេស «អាទិភាពចម្បង» ហើយបានសន្យាថា នឹងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងសេអ៊ូល ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។ រដ្ឋសមាជិកទាំង៦ របស់ GCC គឺអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា គុយវ៉ែត អូម៉ង់ និងបារ៉ែន។

មិនខុសពីសេដ្ឋកិច្ចអាស៊ីដទៃទៀតដែរ កូរ៉េខាងត្បូងពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពល ក្នុងនោះរួមទាំងតាមរយៈច្រកសមុទ្រ Hormuz ផងដែរ ដែលជាផ្លូវឆ្លងកាត់សម្រាប់ប្រេង ២០ភាគរយរបស់ពិភពលោក មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានបិទផ្លូវទឹកនេះយ៉ាងមានប្រសិទ្ធភាព ដែលជំរុញឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងបង្កឲ្យមានកង្វល់ អំពីវិបត្តិសេដ្ឋកិច្ចពិភពលោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm