ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ក្រុងកំពង់ចាម​ ជំរុញឲ្យប្រជាការពារសាមគ្គីភាព និងបម្រើពលរដ្ឋ

2026/04/05 09:19:22 pm        148

ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​​ក្រុងកំពង់ចាម​ បានណែនាំនិងផ្ដល់ការលេីកទឹកចិត្តដល់ប្រជាការពារឲ្យចូលរួមសាមគ្គីភាព និងអនុវត្តតួនាទីភារកិច្ចដេីម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សង្គម។ 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងប្រធានក្រុមការងារក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​​ក្រុងកំពង់ចាម​ បានមានប្រសាសន៍ណែនាំយ៉ាងដូច្នេះ នាឱកាសក្នុងពិធីសំណេះសំណាលនិងផ្តល់សម្ភារៈ ឯកសណ្ឋាន ជូនប្រជាការពារនៅក្នុងសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាមនៅព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២៦នៅសាលប្រជុំសាលាខេត្តកំពង់ចាមក្រោមវត្តមានលោកជំទាវ សុឹម សុីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោត សរសើរ ចំពោះ ការលះបង់ កម្លាំង កាយចិត្ត របស់បងប្អូនប្រជាការពារភូមិ ដែលកន្លងមក បាបជួយ សម្រួបសម្រួល ចរាចរណ៍ ទប់ស្កាត់ បទល្មើសគ្រឿងញៀន ទប់ស្កាត់ ក្មេងទំនើង ជួយការពារទ្រព្យសម្បត្តិប្រជា ពលរដ្ឋក្នុងភូមិ និងជួយធ្វើសន្តិសុខ យាមល្បាត ពេលបងប្អូនប្រជាពលរដ្ឋ មានកម្មវិធីបុណ្យទាន ព្រមទាំង ពិធីការផ្សេងៗ។

ឯកឧត្តម បានឲ្យដឹងទៀតថា បងប្អូនប្រជាការពាររបស់យើង ធ្វើការងាររៀងរាល់ថ្ងៃមិនទទួលបានប្រាក់លើកចិត្ត និងប្រាក់ខែនោះទេ ប៉ុន្តែ បងប្អូនប្រជាការពាររបស់ មានឆន្ទះ មានមនសិការ នៅតែបន្តធ្វើជាអ្នកការពារដ៏រឹងមាំមួយសម្រាប់បំរើងប្រជាពលរដ្ឋយើង។ ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាការពារ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ សូមឲ្យប្រជាការពារ ជួយសម្រួលចរាចរណ៍ផ្លូវគោក និងជួយរក្សាម៉ូតូ ឡាន និងទ្រព្យសម្បត្តិផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅ ពេលមកលេងសង្រ្កាន្តកំពង់ចាម។

ឯកឧត្តម បានបន្តថា ជាផែនការបន្ត ក្រសួងមហាផ្ទៃ ក៏មានគម្រោងធ្វើប័ណ្ណសមធម៌ សម្រាប់ឲ្យប្រជាការពាររបស់យើងពេលឈឺស្កាត់ផ្សេងៗ ទៅពេទ្យព្យាបាលមិនអស់ប្រាក់ ហើយក៏ផ្នែកមួយ កាត់បន្ថយការចំណាយរបស់ពួកគាត់ ហើយក្រសួងមហា ផ្ទៃ នឹងមានគម្រោងធ្វើឯកសណ្ឋាន សម្រាប់សម្គាល់ជាប្រជាការពារភូមិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm