កងឆ្នាំបដិវត្តន៍ឥស្លាម (IRGC) បានឲ្យដឹងថា «វត្ថុហោះ» ជាច្រើន ត្រូវបានបំផ្លាញ ក្នុងអំឡុងពេលមានបេសកកម្មរបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកអាកាសយានិក ដែលជាប់នៅក្នុងដែនដីរបស់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim។

បន្ទាប់ពីទីបញ្ជាការនគរបាលអ៊ីរ៉ង់បានប្រកាសថា យន្តហោះអាមេរិក C-130 ត្រូវបានធ្លាក់នៅភាគខាងត្បូងទីក្រុង Isfahan ក្រុមនេះបានឲ្យដឹងថា៖ «ក្នុងអំឡុងពេលមានប្រតិបត្តិការរួមគ្នា (ផ្លូវអាកាស កងទ័ពជើងគោក អង្គភាពប្រជាជន កងកម្លាំង Basij និងទីបញ្ជាការនគរបាល) វត្ថុហោះរបស់សត្រូវជាច្រើន ត្រូវបានបំផ្លាញ»។
អ្នកនាំពាក្យនៃទីស្នាក់ការកណ្តាល Khatam al-Anbiya ដែលជាទីបញ្ជាការបង្រួបបង្រួមនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា យន្តហោះដែលត្រូវបានបាញ់ទម្លាក់ រួមមានយន្តហោះដឹកជញ្ជូនយោធា C-130 មួយគ្រឿង ក៏ដូចជាឧទ្ធម្ភាគចក្រ Black Hawk ចំនួន ២គ្រឿង។
នៅព្រឹកថ្ងៃអាទិត្យ (ទី៥ ខែមេសា ឆ្នាំ២០២៦) នេះ កងទ័ពអ៊ីរ៉ង់ក៏បានឲ្យដឹងផងដែរថា ពួកគេបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល ១គ្រឿង នៅក្នុងខេត្តដដែល៕

