ស្ថាប័នការពារជនស៊ីវិល នៅហ្កាហ្សា ឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មនុស្ស ៤នាក់

2026/04/06 12:07:38 am        70

ទីភ្នាក់ងារការពារជនស៊ីវិល និងមន្ទីរពេទ្យមួយ នៅតំបន់ហ្កាហ្សា បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល លើជនស៊ីវិលមួយក្រុម នៅក្នុងដែនដីប៉ាឡេស្ទីន នាថ្ងៃអាទិត្យ (ទី៥ ខែមេសា ឆ្នាំ២០២៦) នេះ បានសម្លាប់មនុស្សយ៉ាងតិច ៤នាក់ ហើយជាច្រើននាក់ទៀតរងរបួស។

ការវាយប្រហារនេះបានកើតឡើងនៅមុនព្រះអាទិត្យរះ នៅក្នុងសង្កាត់ភាគខាងកើតនៃទីក្រុងហ្កាហ្សា ដែលជាតំបន់ទីក្រុងធំបំផុតរបស់ដែនដីនេះ។ នេះបើយោងតាមទីភ្នាក់ងារ ដែលដំណើរការជាកម្លាំងជួយសង្គ្រោះ ក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស។

ទីភ្នាក់ងារការពារជនស៊ីវិលមួយនេះ បានរាយការណ៍ថា៖ «ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅមុនព្រះអាទិត្យរះ បានសម្លាប់មនុស្ស ៤នាក់ និងបណ្ដាលឲ្យមានរបួសជាច្រើននាក់»។

មន្ទីរពេទ្យ Al-Shifa នៅតំបន់ហ្កាហ្សា បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួស ដោយប្រាប់ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយយានដ្រូនរបស់អ៊ីស្រាអែល។ មន្ទីរពេទ្យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អ្នកបាត់បង់ជីវិត ៤នាក់ និងអ្នករបួស ៥នាក់ បានមកដល់មន្ទីរពេទ្យនៅព្រឹកនេះ បន្ទាប់ពីយានដ្រូនរបស់អ៊ីស្រាអែលបានបាញ់មីស៊ីល ២គ្រាប់ទៅលើក្រុមជនស៊ីវិល»។

ដោយត្រូវបានទាក់ទងទៅ ដើម្បីសុំការអត្ថាធិប្បាយ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតលើរបាយការណ៍ទាំងនោះ។ បើយោងតាមក្រសួងសុខាភិបាលនៃតំបន់នេះ ដែលក៏ដំណើរការក្រោមអំណាចរបស់ក្រុមហាម៉ាសផងដែរនោះ បានឲ្យដឹងថា បើទោះបីមានបទឈប់បាញ់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧១៥នាក់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលាឆ្នាំមុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm