រុស្ស៊ី​និយាយ​ថា អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​លើ​ឃ្លាំង​ស្ដុក​ប្រេងឥន្ធនៈ​ក្បែរ​ទីក្រុង Belgorod

2022/04/02 10:47:57 am        6.1 K

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ីបាន​ថ្កោលទោស​ ការវាយប្រហារ​តាម​អាកាស​របស់​អ៊ុយ​ក្រែ​នលើ​មូលដ្ឋានប្រេង ​នៅ​ខាងក្រៅ​ទីក្រុង Belgorod ដែល​មន្ត្រី​ក្រសួង​បាន​និយាយថា​ ការវាយប្រហារ​បាន​ឆេះ​បំផ្លាញឃ្លាំង​ស្តុក​។ ​អ្នកនាំពាក្យ​ក្រសួង​លោក Igor Konashenkov និយាយថា​ ទីតាំង​ឃ្លាំង​នេះផ្តល់​ការ​ផ្គត់​ផ្ក​ង់​ប្រេង សម្រាប់​ការដឹកជញ្ជូន​ជន​ស៊ីវិល​តែប៉ុណ្ណោះ ហើយ​មូលដ្ឋាន​ប្រេង​នេះ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​នោះទេ​។

អភិបាល​តំបន់​ទីក្រុង​ Belgorod ព្រំដែន​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា បាន​ប្រើ​ឧទ្ធម្ភាគចក្រប្រយុទ្ធ​ចូលទៅក្នុង​ទឹកដី​រុស្ស៊ី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ហើយ​បានកំណត់​គោលដៅ​លើ​ឃ្លាំង​ស្តុក​ប្រេង ដែលជា​ការវាយប្រហារ​លើកដំបូង​សម្រាប់​សកម្មភាព​បែបនេះ។​ លោក Vyacheslav Gladkov បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​បាន​បំផ្លាញ​ឃ្លាំង​ស្តុក ហើយ​មនុស្ស​ពីរ​នាក់​បាន​រងរបួស​។​

​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវបាន​គេជូនដំណឹង​អំពី​អគ្គិភ័យ​នៅ​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​ក្នុង​ទីក្រុង Belgorod ដែល​តាម​សេចក្តីរាយការណ៍ថា​ ពិតជា​បណ្តាល​មក​ពី​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ុយ​ក្រែ​ន​។​ អ្នកនាំពាក្យ​លោក Dmitry Peskov និយាយថា អាជ្ញាធរ​រុស្ស៊ី​កំពុងមាន​វិធានការដើម្បី​ធ្វើឱ្យប្រាកដថា​ ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅក្នុង​តំបន់​នោះ​មិនត្រូវ​បាន​រង​ផលប៉ះពាល់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        868
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        466
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm