ឡាយហ្វ និងISI បន្ដប្រទាញប្រទុងនៅបាតតារាងលីគ ខណៈកងយោធពលខេមរភូមិន្ទ ក៏​មិន​ទាន់​សុវត្ថិភាព

2026/04/06 03:50:40 pm        191

ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ បានបញ្ចប់ការប្រកួតជុំទី១ នៃ​ដំណាក់​កាលទី២ ហើយក៏ជិតរកឃើញក្រុមជើងឯកជាផ្លូវការផងដែរ តែ​ក្រឡេក​ទៅ​មើល​ការ​ប្រកួត​ប្រជែង​រវាងបេក្ខភាព ៥ក្រុមខាងក្រោម ក្រៅពីវិសាខា ដែលធានាកៅអីចំណាត់ថ្នាក់លេខ៧ របស់​ខ្លួនគេឃើញក្រុម ២ ដែលបន្ដប្រទាញប្រទុងគ្នានៅបាតតារាង គឺក្រុមឡាយហ្វខេត្តព្រះសីនុ និង​ក្រុម ISI ដង្កោសែនជ័យ គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ ក៏មិនទាន់សុវត្ថិភាព ក្រោយ​រង​បរាជ័យ​ជាបន្ដបន្ទាប់។

ក្នុងនាមក្រុមលេចធ្លោរមួយកាលពីដើមរដូវកាល រយៈពេល ៩ប្រកួតមកហើយ ដែលក្រុម​កង​យោធ​ពល​ខេមរភូមិន្ទ មិនទាន់ស្គាល់ជ័យជម្នះ ពោលគឺពួកគេរកបាន ១ពិន្ទុប៉ុណ្ណោះ ខណៈ​ការ​ប្រកួត​កាល​ពីចុងសប្ដាហ៍កន្លងទៅ ក្រុមលោក ភា សុភ័ក្ដ្រា បានចាញ់ក្រុមភ្ញៀវវិសាខា ៣-១ ។ លទ្ធផល​នេះ បានធ្វើឲ្យកងយោធពលខេមរភូមិន្ទ បន្ដឈរលេខ៩ មាន ១៨ពិន្ទុ បើធៀប​នឹង​ក្រុម​បាត​តារាង​ នាំមុខត្រឹម ៥ពិន្ទុប៉ុណ្ណោះ។ ដោយសារក្រុមនីមួយៗ នៅសល់ ៤ប្រកួតក្នុងដៃ ហេតុ​នេះ ​តំណែងលេខ៩ ក្នុងលីគរដូវកាលនេះ ក៏មិនទាន់សុវត្ថិភាពសម្រាប់ពួកគេដែរ។

ចំណែកក្រុមឡាយហ្វខេត្តព្រះសីវិញ បានធ្លាក់ទៅបាតតារាងជាថ្មី ជំនួយ ISI ដង្កោសែនជ័យ ដែល​រំកិល​មកឈរលេខ១០ ដោយរក្សា ១៣ពិន្ទុស្មើគ្នា បន្ទាប់​ពី​ក្រុម​មាន​មូល​ដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុនេះ បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ក្នុងជំនួបសប្ដាហ៍ទី២៧ កាលពីថ្ងៃអាទិត្យកន្លងទៅ។ លទ្ធផលនេះ បានធ្វើឲ្យគិរីវង់ ដែលចាប់ផ្ដើមលីគមិនសូវល្អ កាល​ពី​ដើម​រដូវកាល ពង្រឹងកៅអីចំណាត់ថ្នាក់លេខ៨ ផ្ទុយពីឡាយហ្វ និង ISI ដែល​នៅ​តែ​បន្ដ​ប្រទាញ​ប្រទុង​កៅ​អី​បាតតារាងគ្នាទៅវិញទៅមក៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm