ភាពតានតឹងពាណិជ្ជកម្មរបស់លោក Trump ជាមួយចិន ក្លាយជាចំណុចផ្ដោត មុនកិច្ចប្រជុំកំពូលខែឧសភា

2026/04/06 04:25:51 pm        157

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គ្រោងជួបជាមួយសមភាគីចិន លោក Xi Jinping ក្នុងខែឧសភា ខាងមុខនេះ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៨ឆ្នាំ។ ដំណើរទស្សនកិច្ចដែលត្រូវបានតាមដានយ៉ាងដិតដល់នេះ កើតឡើងត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ចេញនូវពន្ធគយជាសកលយ៉ាងទូលំទូលាយ និងបង្កឱ្យមានភាពមិនប្រាកដប្រជា ហើយខណៈដែលជំនួបខិតកាន់តែជិតមកដល់ ភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានក្លាយជាចំណុចផ្ដោតដ៏សំខាន់។

ការប្រឈមមុខដាក់គ្នារវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោក បានវិវត្តពីការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក ទៅជាការគ្រប់គ្រងភាពតានតឹងបានយ៉ាងល្អ បន្ទាប់ពីមានកិច្ចពិភាក្សាពាណិជ្ជកម្មជាច្រើនលើកច្រើនសា ក៏ដូចជាកិច្ចសន្ទនាតាមទូរសព្ទ និងការជួបគ្នារវាងប្រធានាធិបតីទាំងពីរក្នុងឆ្នាំកន្លងទៅ។

ក្រោយពីព្យុះភ្លៀងពាណិជ្ជកម្មអស់ជាច្រើន លោក Trump និងលោក Xi បានជួបគ្នានៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង និងបានឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្នថ្មីមួយ។ ទីក្រុងវ៉ាស៊ីនតោនក៏កាត់បន្ថយពន្ធគយ ខណៈទីក្រុងប៉េកាំងបង្កើនកិច្ចប្រឹងប្រែងទប់ស្កាត់ការជួញដូរសារធាតុញៀនហ្វង់តានីលខុសច្បាប់ បន្តការទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកឡើងវិញ និងផ្អាកការរឹតត្បិតលើការនាំចេញរ៉ែកម្រ។

ភាពតានតឹងចុងក្រោយបំផុតគឺនៅខែមីនា ជាពេលដែលអាមេរិក បានចាប់ផ្តើមការស៊ើបអង្កេតថ្មីក្រោមមាត្រា ៣០១ ស្តីពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌លើឧស្សាហកម្មរបស់ចិន។ ចិនបានឆ្លើយតបវិញដោយការស៊ើបអង្កេតសងសឹក។ ផែនការសម្រាប់កិច្ចប្រជុំកំពូលរវាងលោក Trump និងលោក Xi ដែលត្រូវបានពន្យារពេលទៅពាក់កណ្តាលខែឧសភាវិញដោយសារសង្គ្រាមអ៊ីរ៉ង់ ត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថា ប្រធានបទពាណិជ្ជកម្មទាំងនេះនឹងជាចំណុចសំខាន់បំផុតក្នុងកិច្ចពិភាក្សា៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm