អវកាសយានិកណាសា រំពឹងថានឹងទៅដល់ចំហៀងឆ្ងាយនៃឋានព្រះចន្ទ នៅថ្ងៃចន្ទនេះ

2026/04/06 06:02:56 pm        175

អវកាសយានិកនៅក្នុងបេសកកម្មភពព្រះចន្ទដ៏ប្រវត្តិសាស្ត្រ Artemis II របស់អង្គការណាសា ត្រូវបានរំពឹងថា នឹងទៅដល់ចំហៀងឆ្ងាយនៃឋានព្រះចន្ទនៅថ្ងៃចន្ទ ទី៦ ខែមេសា នេះ ដែលជាដំណើរចូលទៅក្នុងលំហអាកាសកាន់តែជ្រៅជាងអ្វីដែលមនុស្សជាតិមិនធ្លាប់ទៅដល់នោះទេនាពេលកន្លងមក។

អង្គការណាសា បានរាយការណ៍ពីវឌ្ឍនភាពយ៉ាងល្អនៃការហោះក្រឡឹងជុំវិញព្រះចន្ទ ចាប់តាំងពី បេសកកម្មដែលមានរយៈពេលប្រហែល ១០ថ្ងៃនេះ បានចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍មុនមក ដោយក្នុងនោះមានអវកាសយានិកជនជាតិអាមេរិក ៣រូប និងជនជាតិកាណាដាមួយរូប កំពុងតែត្រៀមបំបែកកំណត់ត្រាចម្ងាយឆ្ងាយបំផុតពីភពផែនដី ស្របពេលដែលបាតុភូតសូរ្យគ្រាសពេញវង់ជិតមកដល់។

អវកាសយានិកបានរាយការណ៍បន្ទាប់ពីយាន Artemis បានបញ្ឆេះម៉ាស៊ីនផ្ដាច់ខ្លួនចេញពីយានជំរុញដ៏សំខាន់ដើម្បីចាកចេញពីគន្លងតារាវិថីរបស់ផែនដីថា៖ «ផែនដីមើលទៅតូចណាស់ ហើយព្រះចន្ទពិតជាកំពុងរីកធំទៅៗ»។ ក្រុម Artemis II គឺជាក្រុមអវកាសយានិកដំបូងគេដែលធ្វើដំណើរឆ្ពោះទៅកាន់ព្រះចន្ទ ក្នុងរយៈពេលជាងកន្លះសតវត្សមកនេះ ដោយបន្តដំណើរពីកម្មវិធី អាប៉ូឡូ ដែលបានបញ្ចប់ទៅកាលពីឆ្នាំ១៩៧២។

ទោះបីជាបេសកកម្មនេះកំពុងបញ្ជូនទិន្នន័យ និងរូបភាពដ៏មានតម្លៃមកផែនដីវិញក៏ដោយ ក៏ក្រុមអវកាសយានិកបានរាយការណ៍ពីបញ្ហាដែលកើតមានដដែលៗ ទាក់ទងនឹងឧបករណ៍ដ៏សំខាន់បំផុតមួយនៃកន្សោមយាន Orion នោះគឺ៖ បង្គន់អនាម័យ។ បង្គន់អនាម័យនៅក្នុងបេសកកម្ម Artemis II នេះ ធ្លាប់ត្រូវបានសាកល្បងនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីប៉ុន្មានឆ្នាំមុនរួចមកហើយ ប៉ុន្តែនៅតែងាយនឹងជួបប្រទះបញ្ហាមិនដំណើរការដដែល៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm