រុស្ស៊ី ប្រាប់សហរដ្ឋអាមេរិក ឱ្យបោះបង់ «ភាសាដាក់ឱសានវាទ» លើអ៊ីរ៉ង់

2026/04/06 06:52:36 pm        121

កាលពីថ្ងៃអាទិត្យ (៥ មេសា) រុស្ស៊ី បានសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងក្នុងជម្លោះអ៊ីរ៉ង់ នឹងទទួលបានផ្លែផ្កា ហើយបានលើកឡើងថា សហរដ្ឋអាមេរិក នឹងរួមចំណែកដល់រឿងនេះ តាមរយៈ «ការបោះបង់ចោលនូវភាសាដាក់ឱសានវាទរបស់ខ្លួន ហើយងាកទៅដោះស្រាយជម្លោះតាមរយៈកិច្ចចរចាវិញ»។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអាទិត្យថា ឱសានវាទរបស់លោកសម្រាប់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រហ័រមូស គឺនៅល្ងាចថ្ងៃអង្គារ ទី៧ ខែមេសា ស្អែកនេះ ហើយបើទីក្រុងតេអេរ៉ង់ មិនបើកច្រកសមុទ្រនេះទេ អ៊ីរ៉ង់នឹងប្រឈមការវាយស្រោចលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងខ្លាំងក្លាបំផុត។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសរុស្ស៊ី បានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋសមភាគីអ៊ីរ៉ង់ លោក Abbas Araqchi។

សេចក្តីថ្លែងការណ៍បន្តថា ភាគីទាំងពីរ «អំពាវនាវឱ្យមានកិច្ចប្រឹងប្រែងបញ្ចៀសសកម្មភាពទាំងឡាយណា រាប់បញ្ចូលទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអាចប៉ះពាល់ដល់ឱកាសដែលនៅសេសសល់ ក្នុងការជំរុញកិច្ចខិតខំផ្នែកនយោបាយ និងការទូត ដើម្បីដោះស្រាយវិបត្តិ»។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា រុស្ស៊ីគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង «ក្នុងគោលបំណងឆ្ពោះទៅរកប្រក្រតីភាពរយៈពេលវែង និងប្រកបដោយនិរន្តរភាពនៃស្ថានភាពនៅមជ្ឈិមបូព៌ា ដែលចំណុចនេះនឹងកាន់តែប្រសើរឡើង ប្រសិនបើសហរដ្ឋអាមេរិក បោះបង់ចោលនូវភាសានៃការដាក់ឱសានវាទ ហើយបង្វែរស្ថានភាពឱ្យទៅរកផ្លូវនៃការចរចាវិញ»៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm