មនុស្សជាង១០នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់

2026/04/06 07:14:25 pm        151

ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ និងរដ្ឋធានីបេរូត បានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់ មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានគំរាមវាយប្រហារច្រកព្រំដែនសំខាន់របស់ប្រទេសលីបង់ជាមួយប្រទេសស៊ីរី ដោយបង្ខំឱ្យបិទច្រកនេះ។

ការវាយប្រហាររបស់អ៊ីស្រាអែល នៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូតកាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ ខណៈមនុស្ស ១០ នាក់ផ្សេងទៀត រួមទាំងគ្រួសារមួយមានសមាជិក ៦ នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។

យោងតាមក្រសួងសុខាភិបាលសាធារណៈលីបង់បានឲ្យដឹងថា មនុស្ស ៣៩ នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសង្កាត់ Jnah របស់ទីក្រុងបេរូត។ ប្រភពព័ត៌មានពីក្រុមសវេជ្ជសាស្ត្របានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា ការវាយប្រហារ បានធ្លាក់ក្នុងចម្ងាយប្រហែល ១០០ ម៉ែត្រ ពីមន្ទីរពេទ្យសាកលវិទ្យាល័យ Rafik Hariri ជាមណ្ឌលសុខភាពសាធារណៈធំបំផុតរបស់ប្រទេស ។

អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសនៅទូទាំងប្រទេសលីបង់ចាប់តាំងពីថ្ងៃទី ២ ខែមីនា បន្ទាប់ពីក្រុមប្រដាប់អាវុធលីបង់ហេសបូឡា បានបាញ់រ៉ូកែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។ កងកម្លាំងអ៊ីស្រាអែល ក៏បានចាប់ផ្តើមការឈ្លានពានជើងគោកនៅភាគខាងត្បូងប្រទេសលីបង់។

កាលពីថ្ងៃអាទិត្យ ក្រុមហេសបូឡាបានអះអាងថា បានបាញ់មីស៊ីលស៊ីបគោលដៅមួយគ្រាប់ទៅលើនាវាចម្បាំងអ៊ីស្រាអែលមួយគ្រឿងនៅចម្ងាយ១២៦គីឡូម៉ែត្រ ពីឆ្នេរសមុទ្រលីបង់។ ប៉ុន្តែ គ្មានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលទេ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm