ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៣២នាក់ (PCR)សុទ្ធតែជាប្រភេទអូមីក្រុង ,ករណីឆ្លងក្នុងសហគមន៍ចំនួន ៣០នាក់,ជាសះស្បើយចំនួន ១៣២នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៥.៧១៤នាក់ ,ជាសះស្បើយសរុបចំនួន ១៣១.៩៤០នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៤នាក់៕
