យុជនស្ម័គ្រចិត្តជាង ១ ៤០០នាក់ ចាប់ផ្ដើមហាត់សមរួមគ្នាត្រៀមសម្ដែង​ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ

2026/04/06 09:25:46 pm        232

ក្រុមយុវជនជាង ១ ៤០០នាក់ ដែលបានស្ម័គ្រចិត្ត ចូលរួមព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរសៀលថ្ងៃទី ៥ ខែមេសា បានមកជួបជុំហាត់សមរួមគ្នាជាក្បួនធំ ក្បួនដង្ហែនគរសង្ក្រាន្ត សម្រាប់ត្រៀមសម្ដែងជូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ 

ក្រុមយុវជនស្ម័គ្រចិត្រទាំងនេះ មានទាំងសិស្សបឋមសិក្សា សិស្សវិទ្យាល័យ និងនិស្សិត បានស្ម័គ្រចិត្តចូលរួមសម្ដែងសម្រាប់ ក្បួនដង្ហែនគរសង្ក្រាន្ត។ បន្ទាប់ពីហាត់សមដាច់ដោយឡែកពីគ្នាមួយរយៈមកនេះ ក្រុមយុវជនទាំងអស់ បានមកប្រមូលផ្ដុំ ហាត់សមរួមគ្នានៅទីតាំងផ្ទាល់ លើដងផ្លូវមុខវត្តឧណ្ណាលោម។ ម្នាក់ៗទោះហត់ ក្រោមកម្ដៅថ្ងៃយ៉ាងណាក្ដីក៏ពួកគេនៅរក្សាស្នាមញញឹម ចំពោះការចូលរួមជាសកម្មភាពដើម្បីសង្គមមួយនេះដែរ។ ការចូលរួមនេះ គឺជាសកម្មភាពកើតចេញពីបេះដូង ចេញពីក្ដីស្រឡាញ់ ក្រោមស្មារតីរួមមួយ គឺសាមគ្គីភាព ភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បម៌ប្រពៃណីជាតិ ទៅកាន់ភ្ញៀវទេសចរបរទេសសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ 

តាមការឱ្យដឹងពី ឯកឧត្តម សាន វឌ្ឍនា ប្រធានការក្រុមការងារទទួលបន្ទុកផ្នែក ក្បួនដង្ហែនគរសង្ក្រាន្ត លើកឡើងថា ក្បួនដង្ហែនគរសង្ក្រាន្ត ធ្វើឡើងក្រោមមូលបទ សន្ធិការ។ ឯកឧត្តមពន្យល់ថា សន្ធិការ មានន័យថាជាការផ្សារភ្ជាប់។ ហេតុដូចនេះ ក្បួនដង្ហែនេះ មានការផ្សារភ្ជាប់គ្រប់ពីគ្រប់សមាសភាពក្នុងសង្គម និងកាន់តែពិសេសនោះ គឺផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ ទៅនឹងវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ 

ក្បួនដង្ហែនេះ នឹងសម្ដែងជាផ្លូវការពីរថ្ងៃ គឺនៅថ្ងៃទី ១៥ និងថ្ងៃទី ១៩ ខែមេសា។ ការសម្ដែងក្បួនដង្ហែនគរសង្ក្រាន្តនេះ ធ្វើឡើងនៅលើផ្លូវថ្មើរជើងចតុមុខ ដោយមានក្បាលក្បួនស្ថិតនៅចំណុចកែងរវាងវិថីឧកញ៉ាលន់ (ផ្លូវលេខ១៤៨) ហើយលាតសន្ធឹងកន្ទុយក្បួននៅផ្សាររាត្រី។ បរិវេណខាងមុខវត្ត ឧណ្ណាលោមជាចំណុចស្នូលនៃការបង្ហាញទស្សនីយភាពសម្តែងនៃក្បួនដង្ហែ និងការប្រារព្ធពិធីបញ្ចប់។ ក្បួនដង្ហែនឹងត្រូវធ្វើដំណើរឆ្ពោះទៅកាន់ទិសខាងត្បូង ហើយបត់តាមវិថីព្រះសុគន្ធមានបុណ្យ (ផ្លូវលេខ១៤៨) មកទិសខាងលិច រួចបត់តាមវិថីសម្តេចសុធារស (ផ្លូវលេខ៣) មកទិសខាងជើង តម្រង់មកកាន់បរិវេណខាងមុខ វត្តឧណ្ណាលោម ជាទីសំចតចុងក្រោយ។

បរិវេណខាងមុខវត្តឧណ្ណាលោមនឹងមានរៀបចំជាឆាកសម្តែង ទំហំបណ្តោយ១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ហើយនៅលើឆាកនោះ នឹងមានតាំងបង្ហាញនូវរូបសំណាក សេះពលហៈ ដែលយកគំរូតាមបដិមា សេះនៅប្រាសាទនាគព័ន្ធ ដែលរំលឹកដល់គ្រាដែលព្រះពោធិសត្វយោនកំណើតជាសេះពលហៈ ដើម្បីសង្គ្រោះ សាសនិកឱ្យឆ្លងកាត់សមុទ្រនៃទុក្ខ ឬវដ្តសង្សាដើម្បីឆ្ពោះទៅកាន់ត្រើយព្រះនិព្វាន ដែលជាការប៉ងប្រាថ្នា។

ក្បួនដង្ហែនគរសង្ក្រាន្ត បែងចែកជា ៧វគ្គ រួមមាន វេលាត្រកាល យុវសម័យ វារមង្គល កល្លិយុគ សុខដុមសមាសប្រសិទ្ធិកាល និងគ្រាសន្ធិការ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm