អ៊ីស្រាអែលគំរាមវាយប្រហារកាន់តែធំប្រឆាំងនឹងអ៊ីរ៉ង់ និងក្រុមហេសបូឡា ស្របពេលភាពតានតឹងកើនឡើង

2026/04/06 10:09:46 pm        116

អ៊ីស្រាអែលកំពុងរៀបចំបង្កើនការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ ប្រសិនបើការចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បរាជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីស្រាអែល Kan TV កាលពីថ្ងៃអាទិត្យ។

ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល ទូរទស្សន៍ Kan TV បានរាយការណ៍ថា អ៊ីស្រាអែលជឿជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងផ្តល់ភ្លើងខៀវ ដើម្បីកំណត់គោលដៅរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាតិ នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយកំពុងរង់ចាំ «ការយល់ព្រមចុងក្រោយ»។ 

នៅថ្ងៃអាទិត្យផងដែរនោះ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Eyal Zamir បានទៅពិនិត្យមើលស្ថានភាព នៅភាគខាងត្បូងប្រទេសលីបង់ ហើយបាននិយាយថា អ៊ីស្រាអែលមានផែនការបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡា។

លោក Zamir បានអះអាងថា ជនសកម្មប្រយុទ្ធហេសបូឡាជាង ១.000នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីជម្លោះទ្រង់ទ្រាយធំ បានបន្តឡើងវិញ។ លោកបាននិយាយថា៖ «ចំនួននោះ នឹងបន្តកើនឡើង។ ការខូចខាតដល់ក្រុមហេសបូឡា នឹងកាន់តែខ្លាំងឡើង»។

ការវិវត្តទាំងនេះ កើតឡើង ចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន បានឆ្លើយតបដោយការវាយប្រហារលើផលប្រយោជន៍អ៊ីស្រាអែល និងសហរដ្ឋ      អាមេរិក នៅទូទាំងមជ្ឈិមបូព៌ា។

ការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែន បានបន្តតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ០២ ខែ   មីនា នៅពេលដែលក្រុមហេសបូឡា បានបាញ់រ៉ូកែតឆ្ពោះទៅកាន់អ៊ីស្រាអែលជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលបង្កឲ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើង នៅទូទាំងភាគខាងត្បូង និងខាងកើតប្រទេសលីបង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm