រុស្ស៊ី និងអ៊ីរ៉ង់សង្កត់ធ្ងន់លើតម្រូវការបញ្ឈប់ការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ BUSHEHR

2026/04/06 10:14:06 pm        100

ក្រសួងការបរទេសរុស្ស៊ី បានរាយការណ៍ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ប្រមុខការទូតទាំងពីរថា រដ្ឋ  មន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov ) និងសមភាគីអ៊ីរ៉ង់ លោក Abbas Araghchi បានឯកភាពគ្នាលើតម្រូវការបញ្ឈប់ «ការវាយប្រហារដោយខ្វះការពិចារណា» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr និងកន្លែងថាមពល និងស៊ីវិលផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់។ 

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការបញ្ឈប់ការវាយប្រហារដែលបង្កហានិភ័យធ្ងន់ធ្ងរនិងខុសច្បាប់ជាបន្ទាន់លើកន្លែងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឧស្សាហកម្ម និងថាមពល រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ដែលស្ថិតនៅក្រោមការការពាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)»។ ក្រសួងបានកត់សម្គាល់ថា ការសន្ទនា «បានសង្កត់ធ្ងន់លើភាពមិនអាចទទួលយកបាននូវការបង្កើតការគំរាមកំហែងដល់អាយុជីវិត និងសុខភាព» របស់បុគ្គលិករោងចក្រ និង       «ហានិភ័យនៃគ្រោះមហន្តរាយវិទ្យុសកម្មសម្រាប់តំបន់ទាំងមូល»។

យោងតាមក្រសួង ក្នុងអំឡុងពេលការសន្ទនានោះ ភាគីរុស្ស៊ីបានសម្តែងក្តីសង្ឃឹមចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយរដ្ឋមួយចំនួន ដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញអ៊ីរ៉ង់ «ក្នុងផលប្រយោជន៍នៃការធ្វើឲ្យស្ថានភាពមានប្រក្រតីភាពវិញរយៈពេលវែង និងប្រកបដោយចីរភាព នៅមជ្ឈិមបូព៌ា ដែលនឹងត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបោះបង់ចោលភាសានៃការដាក់ឱសានវាទ និងបញ្ជូនស្ថានភាពត្រឡប់ទៅតុចរចាវិញ»។

លើសពីនេះ លោក ឡាវរ៉ូវ និងលោក Araghchi បានសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ជំហាននានា រួមទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែល «អាចធ្វើឲ្យប៉ះពាល់ឱកាសដែលនៅសល់សម្រាប់ការជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូត ដើម្បីដោះស្រាយវិបត្តិ»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        3
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm