គោលការណ៍រួម ៤ចំណុច ត្រូវបានកំណត់ក្នុងការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំ​មន្ត្រី​ក្នុងរចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រីក្រសួង ស្ថាប័នរដ្ឋ

2026/04/06 03:22:33 pm        111

ក្នុងកិច្ចប្រជុំលើកទី១៣ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញ​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​​ក្នុ​ង​ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​អនុ​ប្រធាន​ប្រចាំ​ការ​នៃគ.វ.រ. ក៏ដូចជាលេខាធិការដ្ឋាននៃគ.វ.រ. បានកំណត់គោលការណ៍រួមចំនួន ៤ចំណុច សម្រាប់​ការអនុវត្តក្នុងការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី ដើម្បីឱ្យស្របតាមអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ព្រមទាំងដើម្បីរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ដោយមានចែងនៅក្នុងសេចក្ដីព្រាងសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។

គោលការណ៍រួមទាំង ៤ចំណុចនេះរួមមាន៖

(១)ការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រងនិងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី ត្រូវតែងតាំងតែមន្ត្រីរាជការស៊ីវិលទាំងឡាយណាដែលបាន និងកំពុងកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នឹងថ្នាក់ប្រហាក់ប្រហែលដែលមានស្រាប់ លើកលែងរចនាសម្ព័ន្ថថ្មី ត្រូវការនូវមន្ត្រីរាជការស៊ីវិល ដែលមានគុណវុឌ្ឍិ និងគុណសម្បត្តិស័ក្តិសម ស្របតាមតាមតម្រូវការរបស់អង្គភាពថ្មី។

(២)ការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ថ្នាក់អគ្គលេខាធិការរង ឬអគ្គនាយករង ឬអគ្គាធិការរង ឬអនុប្រធាននាយកដ្ឋាន ឬអធិការរង ឬអនុប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី ត្រូវអនុវត្តត្រឹមចំនួនដែលមានស្រាប់ប៉ុណ្ណោះ។

(៣)មន្ត្រីរាជការស៊ីវិលដែលត្រូវបានប៉ះពាល់ដោយការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធថ្មី ត្រូវរក្សាទុកអត្ថប្រយោជន៍ផ្នែកបៀវត្សយ៉ាងហោចក្នុងកម្រិតដដែល។

(៤)ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ត្រូវរៀបចំតែងតាំងមន្ត្រីរាជការស៊ីវិលទៅតាមរចនាសម្ព័ន្ធថ្មីឱ្យបានរួចរាល់ យ៉ាងយូរបំផុតត្រឹម រយៈពេល ៣(បី)ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធថ្មី ឬយ៉ាងយូរបំផុតត្រឹមរយៈពេល ៣(បី)ខែ បន្ទាប់ពី សេចក្តីណែនាំនេះចូលជាធរមាន៕ 

អត្ថបទដែលទាក់ទង

មន្រ្ដីជាន់ខ្ពស់កងរាជអាវុធហត្ថ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ និងផែនការហ្វឹកហ្វឺន
2026/04/07 11:00:08 am        1
ចាប់ពីថ្ងៃទី១ដល់ទី៥ ខែមេសា ជនបរទេស ១,០៨៤នាក់ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
2026/04/07 09:31:02 am        1
អភិបាលខេត្តកំពង់ស្ពឺ ប្រាប់មន្ត្រី និងអាជ្ញាធរឱ្យបង្កើនការយកចិត្តដាក់ចំពោះពលរដ្ឋទាំងការរក្សាសន្តិសុខ និងការផ្ដល់សេវា
2026/04/07 09:11:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្ដីជាន់ខ្ពស់កងរាជអាវុធហត្ថ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ និងផែនការហ្វឹកហ្វឺន

2026/04/07 11:00:08 am
​ប្រធាន IMF និយាយថា សង្គ្រាមនៅមជ្ឈិមបូព៌ាមានន័យថាជាអ្នករុញឱ្យមានអតិផរណាខ្ពស់និង កំណើនសេដ្ឋកិច្ចសកលយឺត
2026/04/07 10:05:56 am
​ក្រុមហេសបូឡានៅលីបង់ និងក្រុមហ៊ូទីនៅយេម៉ែន ចូលរួមជាមួយអ៊ីរ៉ង់វាយប្រហារលើអ៊ីស្រាអែល
2026/04/07 09:53:09 am
​សហព័ន្ធគុនខ្មែរ បន្ដពង្រឹងការងារស្នូល ៧ចំណុច ដល់ស្នងការប្រកួត និងគណៈវិនិច្ឆ័យ
2026/04/07 09:48:39 am
​ចាប់ពីថ្ងៃទី១ដល់ទី៥ ខែមេសា ជនបរទេស ១,០៨៤នាក់ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
2026/04/07 09:31:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am