សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងក្នុងពិធីប្រឡងជ្រើសរើសសមណនិស្សិត-និស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

2026/04/06 10:35:02 pm        216

ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រៀបចំកម្មវិធីប្រឡងគល់បញ្ជី ដើម្បីជ្រើសរើសបេក្ខសមណនិស្សិត-និស្សិត ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២១ សិក្សា២០២៦-២០២៧ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។

ពិធីនេះក៏មានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា, ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា, ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុក, សម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រឹទ្ធបុរស, ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា, គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យជាច្រើនរូបទៀត ។

លោក តិប ពិចិត្រ សាកលវិទ្យាធិការរង ទទួលបន្ទុកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឲ្យដឹងថា ចំពោះការប្រឡងគល់បញ្ជីជ្រើសរើសបេក្ខ សមណនិស្សិត-និស្សិត ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២១ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នាឱកាសនេះ មានសមណនិស្សិត-និស្សិតចូលរួមប្រឡងតេស្តប្រមាណ ២ ២៧៣អង្គ/នាក់ (បព្វជិកចំនួន ៨៩អង្គ និងប្រុសចំនួន៨៥៦នាក់ ស្រីចំនួន ១៣២៨នាក់) ទៅលើលើឯកទេសចំនួន ៧រួមមាន នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, បង្រៀនភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ, វិទ្យាសាស្ត្រកុំព្យូទ័រ, វិទ្យាសាស្ត្រអប់រំ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ។

លោកបន្តថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ការជ្រើសរើស បេក្ខសមណនិស្សិត-និស្សិតចូលរៀន ធ្វើការប្រលងចូលសិក្សាត្រូវចែកចេញជា៣កម្រិត គឺទី១. និស្សិតទាំងអស់ ត្រូវប្រឡងប្រកួតប្រជែងអាហារូបករណ៍, ទី២. និស្សិតទាំងអស់ ត្រូវប្រឡងធ្វើតេស្តភាសាអង់គ្លេស និងទី៣. និស្សិតទាំងអស់ ត្រូវប្រឡងគល់បញ្ជីចូលរៀន ។

ឯកឧត្តម ងួន ស្ដេចភក្ដី មានប្រសាសន៍ថា ការបន្តផ្ដល់នូវអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិត បានចូលរៀនថ្នាក់ឧត្តមសិក្សានេះ ឆ្លើយតបទៅនឹងតម្រូវការចាំបាប់របស់រាជរដ្ឋាភិបាល ក្នុងការកសាងនូវមូលដ្ឋានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយក៏ស្របទៅនឹងកិច្ចការស្នូលនាពេលបច្ចុប្បន្ន របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទី១. ចូលរួមក្នុងវិស័យអប់រំ, ទី២. ការងារសុខាភិបាល និងទី៣. ការងារសង្គ្រោះដល់យុវជនមានជីវភាពខ្វះខាត ឲ្យបានចូលរៀនថ្នាក់ឧត្តមសិក្សា និងមានកន្លែងអន្តេវាសិកដ្ឋានឲ្យស្នាក់នៅ ។

គួរបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបាន ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ប្រសិទ្ធនាមថា " ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា" នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ។ រយៈពេល២០មកនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងនាមជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ របស់រដ្ឋ បានកំពុងដំណើរការបណ្តុះបណ្តាលលើ ៣កម្រិត គឺ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm