គ្រូបង្វឹកអន្ដរជាតិ វាយតម្លៃខ្ពស់ ចំពោះធនធានកីឡាករ-កីឡាការិនីជិះសេះកម្ពុជា

2026/04/06 11:08:08 pm        215

អ្នកស្រី Moguel Garcia Danniela គ្រូបង្វឹកកម្រិតអន្ដរជាតិ នៃក្រុមជម្រើសជាតិកីឡាជិះសេះកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះធនធានកីឡាករ-កីឡាការិនីកម្ពុជា ដែលមានសមត្ថភាព និងទេពកោសល្យល្អ ហើយសង្ឃឹមថា ពួកគេនឹងក្លាយជាធនធានដ៏មានសក្ដានុពល ឆ្ពោះទៅរកមេដាយជូនជាតិនាថ្ងៃអនាគត។

ការលើកឡើងនេះ ស្របពេលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ សហការជាមួយក្លិបកីឡាជិះសេះ Genius resort រៀបចំការប្រកួតលក្ខណៈមិត្តភាពផ្លាស់ប្ដូរបច្ចេកទេស រវាងកីឡាករ-កីឡាការិនីកម្ពុជា ពិសេសសមាជិកក្រុមជម្រើសជាតិ ទាំងឈុតធំ និងថ្នាល ដែលទើបចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។

អ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានឲ្យដឹងថា ការប្រកួតនេះ ធ្វើឡើងស្របពេលសហព័ន្ធបានបង្ហាញសមភាពកីឡាករ-កីឡាការិនីជម្រើសជាតិ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៧ និងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។

ទន្ទឹមជាមួយគ្នា គ្រូបង្វឹកកម្រិតផ្កាយប្រាំ អ្នកស្រី Moguel Garcia Danniela បានមើលឃើញពីសក្ដានុពលរបស់កីឡាករ-កីឡាការិនីវ័យក្មេង សុទ្ធតែមានឆន្ទៈ និងការខិតខំហ្វឹកហាត់ខ្លាំង។ ជាមួយស្មារតីចង់រីកចម្រើនខ្លាំងនេះ គ្រូបង្វឹកជនជាតិម៉ិចស៊ីកូ រំពឹងវិស័យកីឡាជិះសេះកម្ពុជានឹងកាន់តែរីកចម្រើន ហើយពួកគេនឹងអាចទទួលបានលទ្ធផលល្អនាថ្ងៃអនាគត។

ជាមួយគ្នាដែរ កីឡាករ សុខ បញ្ញាជិញៀ សមាជិកក្រុមថ្នាល និងកីឡាការិនី សុខ សិទ្ធកេស្នាឆវី សមាជិកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសេចក្ដីរីករាយ ដែលបានហ្វឹកហាត់ជាមួយប្រភេទកីឡា ផ្សារភ្ជាប់ជាមួយសត្វសេះ ដោយបានផ្ដល់នូវអារម្មណ៍ពិសេសមួយ ។ ទោះបីពេលខ្លះ ជួបការលំបាក តែពួកគេសង្ឃឹមថា នឹងអាចទទួលបានជោគជ័យនាថ្ងៃណាមួយ។

គួរដឹងថា សម្រាប់ក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជា ដែលទើបប្រមូលផ្ដុំហ្វឹកហាត់ នាឆ្នាំ២០២៦ នេះ ក្រោមការដឹកនាំរបស់អ្នកស្រី Moguel Garcia Danniela គឺមានកីឡាករ-កីឡាការិនី ៦រូប រួមមានកីឡាករ លី សុវណ្ណ និងកីឡាករ រិនដា ម៉េងឡុង, កីឡាការិនី នរោត្តម អម្រិតា, ហ៊ុន ពេជមុន្នីវរលក្ខ័ណ៍, ស៊ុន ស៊ីមូនី និងកីឡាការិនី សុខ សិទ្ធកេស្នាឆវី ។

បន្ថែមលើនេះ សហព័ន្ធក៏មានរៀបចំប្រមូលផ្ដុំជម្រើសជាតិថ្នាល ដោយមានកីឡាករ-កីឡាការិនី ៤រូបផងដែរ គឺមានកីឡាករ សុខ បញ្ញាជិញៀ, កីឡាការិនី រីឆាដ, វីរីនី កិត្យា ហេឡែន តាយ ច័ន្ទសុធារី និងកីឡាការិនី កាទ្រី ម៉ាលីស ណារូឌី ដែលដឹកនាំដោយគ្រូបង្វឹកលោក សាត សាវីត៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm