អ៊ីរ៉ង់អះអាងថា បានបាញ់ទម្លាក់យន្តហោះអាមេរិក ១២គ្រឿង ខណៈលោក Trump ពន្យារកាលកំណត់

2026/04/06 11:25:13 pm        79

ទោះបីជាភាគីទាំង២ បានបង្ហើបពីការមានទំនាក់ទំនងការទូតដែលកំពុងបន្តក៏ដោយ ក៏ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានបន្តកើនឡើងនៅថ្ងៃអាទិត្យ (ទី៥ ខែមេសា ឆ្នាំ២០២៦) ខណៈដែលអ៊ីរ៉ង់អះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះអាមេរិកប្រភេទផ្សេងៗគ្នាចំនួន ១២គ្រឿង ចាប់តាំងពីថ្ងៃទី៣ ខែមេសា ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមវាយប្រហាររោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ បន្ទាប់ពីបានបង្ហាញពីសញ្ញាពន្យារពេលមួយផ្សេងទៀត ចំពោះឱសានវាទរបស់លោក ជុំវិញការបើកច្រកសមុទ្រ Hormuz។

ទីក្រុងតេអេរ៉ង់ បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបន្តប្រើប្រាស់ការគ្រប់គ្រងរបស់ខ្លួន លើច្រកសមុទ្រ Hormuz ដែលជាផ្លូវតូចចង្អៀតដ៏សំខាន់ សម្រាប់ថាមពលសកល ជាឧបករណ៍យុទ្ធសាស្ត្រ ក្នុងការប្រឈមមុខដាក់គ្នា។ អនុប្រធានផ្នែកទំនាក់ទំនង នៅការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ លោក Mehdi Tabatabaei បាននិយាយថា អ៊ីរ៉ង់នឹងបើកច្រកសមុទ្រនេះឡើងវិញ លុះត្រាតែទទួលបានសំណង សម្រាប់ការខូចខាតដោយសារសង្គ្រាម។ លោកបានបញ្ជាក់ថា សំណងនឹងត្រូវបង់ពីចំណូលពន្ធលើនាវា។

ទន្ទឹមនឹងនេះដែរ លោក Trump បានពន្យារពេលកំណត់ដែលលោកបានដាក់ សម្រាប់អ៊ីរ៉ង់ ដើម្បីបើកច្រកសមុទ្រឡើងវិញ មួយថ្ងៃទៀត។ លោកបានព្រមានថា ប្រសិនបើទីក្រុងតេអេរ៉ង់មិនអនុវត្តតាមនៅល្ងាចថ្ងៃទី៧ ខែមេសា សហរដ្ឋអាមេរិកនឹងកំណត់គោលដៅរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់។

ក្នុងពេលជាមួយគ្នានេះ លោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងចូលរួមក្នុង «ការចរចាដ៏ប្រាកដប្រជា» ជាមួយអ៊ីរ៉ង់ ហើយបានលើកឡើងថា កិច្ចព្រមព្រៀងមួយ អាចសម្រេចបាន នៅមុនថ្ងៃផុតកំណត់។ តែទោះជាយ៉ាងណាក្ដី លោកក៏បានព្រមានផងដែរថា ការបរាជ័យមិនឈានដល់កិច្ចព្រមព្រៀងអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm