ស្ថានទូតឥណ្ឌាចុះ MOUផ្តល់​ហិរញ្ញប្បទាន​អនុវត្ត​គម្រោង​ចំនួន៣ ​ជួយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

2022/04/02 12:44:46 pm        951

ភ្នំពេញ៖ រសៀលថ្ងៃទី១ ខែមេសានេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុសារណៈជាមួយក្រសួងទេសចរណ៍ ដើម្បីផ្តល់ហិរញ្ញប្បទានអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ចំនួន៣ ជំរុញអភិវឌ្ឍន៍ផលិតផលទេសចរណ៍សហគមន៍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ទាំងអស់របស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិអន្តរជាតិ។

បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ក្រសួងទេសចរណ៍ បានថ្លែងថា នៅក្នុងគម្រោងទាំងបីដែលរដ្ឋាភិបាលឥណ្ឌាគាំទ្រជួយអភិវឌ្ឍន៍ទេសចរណ៍កម្ពុជានោះ រួមមាន៖ គម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយខេត្តកំពង់ធំ នៅបឹងស្នេហ៍ខេត្តព្រៃវែង ហើយក្នុងគម្រោងនឹងរៀបចំធ្វើផ្សារបណ្តែតទឹក រៀបចំ​បឹងហ្គាណូ​បណ្តែត​ទឹកជាដើម ​។

ដោយឡែកគម្រោងបង្កើតកម្មវិធីទូរស័ព្ទ app store ​ផ្សព្វផ្សាយគោលដៅ​ទេសចរណ៍​ទាំងអស់​ ដើម្បីបង្កលក្ខណៈអោយភ្ញៀវទេសចរជាតិអន្តរជាតិងាយស្រួលដល់ការកក់ និងស្វែងរកគោលដៅទេសចរណ៍កម្ពុជា ដើម្បីទៅលេងកម្សាន្តនៅទូទាំងប្រទេស។

ក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថ្លែងអំណរគុណលោកជំទាវអគ្គរដ្ឋទូត ​ដែលបានខិតខំសម្របសម្រួល និងគាំទ្រ​លើ​សំណើទាំង៣របស់ក្រសួងទេសចរណ៍ ពាក់ព័ន្ធគម្រោង​ដែល​មាន​ឥទ្ធិពលលឿនរហូត​ទទួល​បានការ​ឯកភាពជាគោលការណ៍ពីក្រសួងការបរទេសនៃសារធារណៈរដ្ឋឥណ្ឌា ​ខណៈឯកឧត្តម រដ្ឋមន្ត្រីបានទន្ទឹងរងចាំចង់អោយគម្រោងទាំងនេះ ​សម្រេចបានជាស្ថាពរ និងមាន​ការ​អនុវត្ត​ជា​ផ្លូវការ​ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍បន្តរីកចំរើនបន្ថែមទៀត។

ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថ្មីៗនេះ រាជ​រដ្ឋាភិបាលបានសម្រេចបើកដំណើរការឡើងវិញ ការផ្តល់ទិដ្ឋការពេលមកដល់ (Visa on arrival) រួមជាមួយការលុបចោលកត្វកិច្ចនៃការធ្វើតេស្តរហ័ស (Rapid Test) ​និងការធ្វើតេស្ត PCR សម្រាប់ភ្ញៀវទេសចរអន្តរជាតិ​ដែលបានចាក់វ៉ាក់សាំងពេញលេញ។

ឯកឧត្តម ថោង ខុន បានស្នើលោកជំទាវអគ្គរដ្ឋទូតឥណ្ឌា​ សូមបន្តជួយគាំទ្រ និងជំរុញ​លំហូរ​ភ្ញៀវ​ទេសចរជនជាតិឥណ្ឌា​ មកកាន់កម្ពុជាបន្ថែមទៀត​ ខណៈដែលកម្ពុជា ​ពិសេសខេត្តសៀមរាប-អង្គរ​ជាគោលដៅទេសចរណ៍បែបសាសនា​ និងទេសចរណ៍ Honeymoon ដ៏ពេញ​និយម​សម្រាប់ជនជាតិឥណ្ឌា។

ឯកឧត្តម ក៏បានស្នើជំទាវអគ្គរដ្ឋទូតផងដែរ លើការជួយជំរុញបើកជើងហោះ​ត្រង់ពី​ឥណ្ឌា​មក​កាន់កម្ពុជា ​ដោយអាចចាប់ផ្តើមពី​ Charter Flight ​ជាមុនសិន។

ក្នុងពិធីនេះដែរ លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បាន​សន្យា​ នឹងបន្តផ្តល់ជំនួយហិរញ្ញប្បទាន​អនុវត្តលើគម្រោងផ្សេងៗទៀត ដែលស្នើឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ហើយលោកជំទាវទូតនឹង​ជម្រុញ​អោយក្រុមហ៊ុន​អាកាសចរណ៍​នៅ​ឥណ្ឌាតភ្ជាប់​ជើង​ហើរ​មកកម្ពុជា ។

លោកជំទាវ ថ្លែងថា នៅខណៈពេលនេះ​ជាពេលវេលាល្អបំផុត ដែល​ទេសចរឥណ្ឌា​គួរ​មកទស្សនា​កម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា ​បានធ្វើការ​បន្ធូរបន្ថយ​លក្ខខ័ណ្ឌ​មក​ទស្សនាកម្ពុជា៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm