យន្តហោះយោធាចិនហោះ នៅក្បែរកោះតៃវ៉ាន់ ថយចុះពាក់កណ្តាល ក្នុងខែមីនា

2026/04/07 02:12:12 am        25

បើយោងតាមទិន្នន័យ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់កោះ បានឲ្យដឹងថា ចំនួនយន្តហោះយោធា និងបាឡុងរបស់ប្រទេសចិន ដែលហោះនៅក្បែរៗកោះតៃវ៉ាន់ ក្នុងខែមីនា បានថយចុះពាក់កណ្តាល បើធៀបនឹងឆ្នាំមុន ដោយការធ្លាក់ចុះនេះអាចជាប់ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចិន ដែលដើមឡើយត្រូវបានគ្រោងមាននៅខែមេសា។

នៅក្នុងចំណាត់ការដ៏កម្រមួយ សម្រាប់យោធាចិន ដែលបានតែងបញ្ជូនស្ទើរតែរាល់ថ្ងៃនូវយន្តហោះធ្វើសង្គ្រាមរបស់ខ្លួនឲ្យទៅកៀកនឹងដែនដីស្វ័យគ្រប់គ្រងនោះ គ្មានយន្តហោះណាមួយមកពីដីគោក ត្រូវបានប្រទះឃើញរយៈពេល ១១ថ្ងៃ នៅក្នុងខែមីនា បន្ទាប់ពីមានរយៈថ្ងៃបែបនេះ ៥ថ្ងៃ នៅក្នុងខែកុម្ភៈ។

យោធាចិនមិនបានផ្តល់ការពន្យល់អ្វីឡើយ សម្រាប់ការកាត់បន្ថយចំនួនយន្តហោះ ដែលត្រូវហោះនៅជិតកោះតៃវ៉ាន់នេះ។ តែអ្នកវិភាគមួយចំនួន បានសន្និដ្ឋានថា ទីក្រុងប៉េកាំងកំពុងព្យាយាមសន្សំសំចៃប្រេងឥន្ធនៈ ក្នុងអំឡុងពេលមានការកើនឡើងនូវតម្លៃប្រេងឆៅ ដោយសារតែសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។

ការរាប់ប្រចាំថ្ងៃដែលចេញផ្សាយដោយអាជ្ញាធរការពារដែនកោះតៃវ៉ាន់ បានបង្ហាញថា យន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង យានដ្រូន និងបាឡុងរបស់ចិនសរុបចំនួន ១៦០គ្រឿង បានហោះហើរនៅក្បែរកោះនេះ ក្នុងខែមីនា ដោយមានយន្តហោះជាមធ្យម ៥,២គ្រឿង ក្នុងមួយថ្ងៃ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm