ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ ឆ្លើយតបចំពោះការគំរាមកំហែងឱសានវាទរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ ។
លោក Trump ដែលបានគំរាមវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់ បើសិនជាការទាមទាររបស់លោកមិនឈានដល់នោះ បានដាក់ឱសានវាទឲ្យទីក្រុងតេអេរ៉ង់ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅវេលាម៉ោង ១០ ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃចន្ទនេះ (ត្រូវនឹងម៉ោង ១៤ម៉ោងសកល)។
លោក Mojtaba Dolatyari គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយពីតម្រូវការរបស់អ៊ីរ៉ង់ ក្នុងការសងសឹក ហើយលោកថា សហរដ្ឋអាមេរិកគ្មានសិទ្ធិធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ៊ីរ៉ង់នោះទេ ។
ស្របពេលដែលសង្រ្គាមឡើងកម្តៅខ្លាំង លោក Trump និយាយលាយឡំគ្នារវាងវឌ្ឍនភាពការទូត និងការគំរាមកំហែងផងថានឹងធ្វើឲ្យសាធារណរដ្ឋអ៊ិស្លាមវិលត្រឡប់ទៅរកយុគ្គសម័យថ្មវិញ ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានព្រមានវិញថា តំបន់ទាំងមូលនឹងក្លាយជាឋាននរកសម្រាប់អ្នក បើសិនជាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បង្កើនការវាយប្រហាររបស់ពួកគេ ៕

