អ៊ីរ៉ង់៖ ប្រតិបត្តិការសង្គ្រោះអាកាសយានិកអាមេរិក អាចជាការបាំងមុខ ដើម្បី «លួចអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ»

2026/04/07 02:55:04 am        29


ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ដើម្បីជួយសង្គ្រោះអ្នកបើកយន្តហោះដែលត្រូវបានបាញ់ទម្លាក់ អាចជាផែនការបាំងមុខ ដើម្បី «លួចយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ» ពីសាធារណរដ្ឋឥស្លាម។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ប្រធានាធិបតី លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកបានរកឃើញសមាជិកអាកាសយានិកទី២ នៃយន្តហោះ F-15E ដែលបានធ្លាក់ នៅអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ជាអ្វីដែលលោកហៅថា ជាប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ «ដ៏ក្លាហាន»។

យោធាអ៊ីរ៉ង់ បាហៅប្រតិបត្តិការនេះថា «បេសកកម្មបំភ័ន្តភ្នែក និងរត់គេចខ្លួន» ដោយទទូចថា វាត្រូវបាន «បំផ្លាញទាំងស្រុង»។ ហើយនៅថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា មាន «ការសង្ស័យ និងភាពមិនច្បាស់លាស់ជាច្រើន» អំពីប្រតិបត្តិការនេះ។

លោក Baqaei បានបញ្ជាក់ថា៖ «តំបន់ដែលអ្នកបើកយន្តហោះអាមេរិកត្រូវបានគេអះអាងថា មានវត្តមាននៅក្នុងខេត្ត Kohgiluyeh និង Boyer-Ahmad គឺនៅឆ្ងាយពីតំបន់ដែលពួកគេព្យាយាមចុះចត ឬចង់ចុះចតកងកម្លាំងរបស់ពួកគេ នៅភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់»។

លោកបានបន្ថែមថា៖ «លទ្ធភាព ដែលថា នេះគឺជាប្រតិបត្តិការបំភ័ន្តភ្នែក ដើម្បីលួចយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ មិនគួរត្រូវបានមើលរំលងនោះឡើយ។ ប្រតិបត្តិការនេះ គឺជាគ្រោះមហន្តរាយ សម្រាប់សហរដ្ឋអាមេរិក»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm