សេវា​ផ្ដល់​ការថែទាំ​សុខភាព​របស់​ប្រទេស​ប្រេ​ស៊ី​ល​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

2021/04/27 09:59:58 am        221

​ប្រេស៊ីល៖ វិទ្យាស្ថាន​សុខភាព​ឈានមុខ​គេ​ឈ្មោះ​ Fiocruz ​បាន​ព្រមាន​ថា ​ប្រទេស​ប្រេ​ស៊ី​ល​កំពុង​ជួប​ប្រទះ​ការ​ដួល​រលំ​ជា​ប្រវត្តិសាស្ត្រ ​នៃ​សេវា​សុខាភិបាល​របស់​ខ្លួន ​ខណៈ​ដែល​បន្ទប់សង្គ្រោះបន្ទាន់​នៅ​តាម​មន្ទីរពេទ្យ​នានា ដាក់​អ្នកជំងឺ​លើស​ចំនួន​កំណត់​។​

​យោង​តាម​វិទ្យាស្ថាន​ Fiocruz ​បាន​ឲ្យ​ដឹង​ថា​ អង្គភាព​សង្គ្រោះ​បន្ទាន់​ជំងឺ Covid-19 នៅ​ក្នុង​រដ្ឋ​ទាំង​អស់​លើក​លែងតែ​រដ្ឋ​ចំនួន ២ ក្នុងចំណោម​រដ្ឋ​ទាំង ​២៧ របស់​ប្រទេស​ប្រេ​ស៊ី​ល​មាន​អ្នកជំងឺ​ជាង ​៨០%​។​ ​នៅ​ក្នុង​រដ្ឋ ​Grande do Sul​ មិន​មាន​គ្រែ​សម្រាប់​អ្នកជំងឺ​ ដែល​ត្រូវ​ចូល​ព្យា​បាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ទេ​។​ ការ​ព្រមាន​នេះ​មាន​ឡើង ​ស្រប​ពេល​ដែល​ប្រទេស​នេះ​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត ​ដោយ​មាន​មនុស្ស​ស្លាប់​ចំនួន ២.៨៤១​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​។​

តួលេខ​នេះ​គឺជា​ការ​ហក់​ឡើង​ខ្ពស់​លើស​កម្រិត​នា​ពេល​កន្លងទៅ​ ដែល​មាន​ត្រឹម ២.២៨៦​នាក់​កាលពី​ថ្ងៃ​ទី១០ ខែ​មីនា​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​ជំងឺ ​COVID-19 សរុប​ចំនួន ១១,៧០០,៤៣១​នាក់ និង​ស្លាប់​ចំនួន ២៨៥,១៣៦​នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី​២ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm