សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានអនុម័តទាំងស្រុងពីសម័យប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី

2022/04/02 08:49:17 pm        875

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សេចក្ដីព្រាងច្បាប់ ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២កន្លងទៅ។

ក្នុងឱកាសអញ្ញើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ឯកឧត្តម ប៉ាន សូរស័ក្តិ ​មានប្រសាសន៍ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពីសុវត្ថិភាពម្ហូប​អាហារនេះ គឺជាលិខិតតុបករណ៍ដ៏សំខាន់មួយទៀត​របស់​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងពាណិជ្ជកម្មជាសេនាធិការ​ ដើម្បីជួយសម្រួលដល់​បរិយាកាស​ធុរកិច្ច​នៅកម្ពុជា​ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម បានបន្តថា អស់រយៈពេល ៤ឆ្នាំ តាមរយៈកិច្ចពិភាក្សា ផ្ដល់ធាតុចូលដើម្បីកែសម្រួលទាំង​ក្នុង​កិច្ច​ប្រជុំ​អន្តរក្រសួង ​និងអន្តរក្រសួងចង្អៀត​ជាច្រើនលើក ​ទើបឈានដល់ការដាក់ឆ្លងកិច្ចប្រជុំ​ពេញ​អង្គគណៈរដ្ឋមន្ត្រីនាពេលនេះ។

ឯកឧត្តម លើកឡើងថា សេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ពិតជាមានសារៈសំខាន់ណាស់​ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ​ដើម្បីជំរុញឲ្យផលិតផល​ម្ហូប​អាហារ​ទាំងអស់​មាន​សុវត្ថិភាព គុណភាព ​និងស្របតាមស្តង់ដាកំណត់ ​សំដៅធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាព​ប្រជាពលរដ្ឋ ​ព្រមទាំងធានាបាននូវ​ប្រសិទ្ធភាព​នៃការការពារផលប្រយោជន៍​អ្នកប្រើប្រាស់ និង​រួមចំណែកយ៉ាងសំខាន់​ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានផ្ដួចផ្ដើមតាក់តែងឡើង​ដោយ​ក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១៤ ​និងបញ្ចប់ការរៀបចំនៅឆ្នាំ២០១៥។ ​ហើយនៅឆ្នាំ២០១៦ សេចក្ដី​ព្រាង​ច្បាប់នេះ​ ត្រូវបានបញ្ជូនទៅប្រជុំដើម្បីពិនិត្យ ​និងពិភាក្សាកម្រិត​បច្ចេកទេស​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​រហូតឈានដល់ការដាក់ឆ្លងកិច្ច​ប្រជុំអន្តរក្រសួង ​ដើម្បីពិនិត្យ និងកែសម្រួល​នៅ​ឆ្នាំ២០១៩៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        388
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm