អ៊ីរ៉ង់ច្រានចោលបទឈប់បាញ់ ខណៈលោក Trump និយាយថាប្រទេសនេះទាំងមូលអាចត្រូវកម្ទេចចោល

2026/04/07 03:38:41 pm        115

អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទ ៦ មេសាដើមសប្ដាហ៍នេះ ថា ខ្លួនចង់បានការបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាអចិន្ត្រៃយ៍ ហើយបានវាយបកប្រឆាំងនឹងសម្ពាធដើម្បីបើកច្រកសមុទ្រហ័រមូស(Hormuz)ឡើងវិញ ខណៈប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថា ប្រទេសនេះអាចនឹងត្រូវកម្ទេចចោល ប្រសិនបើមិនបានបំពេញតាមកាលកំណត់របស់លោកនៅយប់ថ្ងៃអង្គារទី ៧ មេសា សប្ដាហ៍នេះ ដើម្បីឈានដល់កិច្ចព្រមព្រៀង។

ឆ្លើយតបទៅនឹងសំណើរបស់អាមេរិកតាមរយៈអ្នកសម្របសម្រួល ប៉ាគីស្ថាន ទីក្រុងតេអេរ៉ង់ បានច្រានចោលបទឈប់បាញ់ ហើយបាននិយាយថា ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍គឺចាំបាច់ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់។     

ទីភ្នាក់ងារនេះបានបន្ថែមថា ការឆ្លើយតបរបស់អ៊ីរ៉ង់មាន១០ ប្រការ រួមទាំងការបញ្ចប់ជម្លោះនៅក្នុងតំបន់ ពិធីសារសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រហ័រមូស ការលើកទណ្ឌកម្ម និងការកសាងប្រទេសអ៊ីរ៉ង់ឡើងវិញ។

លោក Trump ដែលបានគំរាមថានឹងទម្លាក់គ្រាប់បែកស្រោចលើទីក្រុងតេអេរ៉ង់ ប្រសិនបើប្រទេសនេះ ពុំបានធ្វើកិច្ចព្រមព្រៀងត្រឹមម៉ោង ៨យប់ម៉ោងសកល ស្មើរនឹងម៉ោង ៨ ព្រឹក ថ្ងៃពុធ ម៉ោងនៅសិង្ហបុរី ដើម្បីបើកច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកសំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលសកល បានបដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់ ហើយនិយាយថា កាលកំណត់របស់លោកគឺជាពេលវេលាបញ្ចប់។

លោក Trump បាននិយាយថា បើគ្មានកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ទេ ស្ពានទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវកម្ទេចចោល នៅត្រឹមម៉ោង ១២ អធ្រាត្រ នៅថ្ងៃពុធស្អែកនេះ ហើយរោងចក្រថាមពលទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវបិទទ្វារប្រើប្រាស់លែងបានទៀត ហើយអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ និងផ្ទុះគ្រប់ទីកន្លែង៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        330
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        329
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        320

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm