កម្ពុជាចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែម លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីខែនេះតទៅ

2022/04/02 09:01:02 pm        519

ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងអនុវត្តការប្រមូលអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce ដោយចាប់ផ្តើមអនុវត្តពីដើមខែ មេសា ឆ្នាំ២០២២ នេះតទៅ ។

ឯកឧត្តម អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើក​ឡើង​នៅក្នុងសិក្ខាផ្សព្វផ្សាយ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ថា​ ពាក់ព័ន្ធនឹងការ អនុវត្តអាករលើតម្លៃបន្ថែម ចំពោះ​ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អគ្គនាយកដ្ឋាពន្ធដារ ​បាននឹងកំពុងរៀបចំអភិវឌ្ឍ ន៍​ប្រព័ន្ធដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធ E-Filing ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ អនុវត្តឱ្យមានតម្លាភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាពស្របតាមច្បាប់​ និង​បទប្បញ្ញត្តិស្តីពីពន្ធដារ ក្នុងគោលដៅប្រមូលចំណូលពន្ធឱ្យបានគ្រប់​ និងលើសផែនការដែល ​កំណត់ដោយច្បាប់។

ឯកឧត្តម បន្តថា ចំពោះការអនុវត្តអាករលើតម្លៃបន្ថែមនេះ អគ្គនាយកដ្ឋានពន្ធដារចាប់ផ្តើមអនុវត្ត​ចាប់​ពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២ នេះតទៅ ​គឺដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ ​ដែលរាជរដ្ឋាភិបាលមានគោលនយោបាយ ​មិនបង្កើនអត្រាពន្ធ ​ឬបង្កើតពន្ធថ្មី ដោយ​ត្រូវពង្រឹង ច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ​ដែលមានស្រាប់​ និងពង្រឹងការគ្រប់គ្រងប្រមូល ចំណូលពន្ធឱ្យអស់សក្តានុពល។

ទាក់ទងការអនុវត្តអាករលើតម្លៃបន្ថែមនេះ, លោកឧកញ៉ា ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យា​ឌីជីថល​នៃកម្ពុជា បានថ្លែង ​នូវការគាំទ្រ ១០០ ភាគរយ នៃវិធានការកៀរគរចំណូលពន្ធជាតិ​របស់​រាជរដ្ឋាភិបាល ​ដើម្បីយកថវិការទាំងនោះទៅអភិវឌ្ឍប្រទេសឲ្យកាន់​ តែរីកចម្រើន ប៉ុន្តែ​ចំពោះការ​ប្រមូលអាករលើតម្លៃបន្ថែមលើផ្នែកនេះ​ អាចនឹងមានផលលំបាក២យ៉ាងគឺ ធ្វើ​ឲ្យអ្នកលក់​បង្កើន​តំលៃលក់ ​លើសមុន ១០% ដែលចំណាយនេះ​ជាបន្ទុកចំណាយបន្ថែមលើអ្នកប្រើប្រាស់ ​និងទី២ ចំពោះការ​ប្រមូល​អាករនេះ ​គឺ​បានតែក្រុមអាជីករ ​ចុះបញ្ជីប៉ុណ្ណោះ ចំណែកឯអាជីវករមិន​បាន​ចុះបញ្ជី ​នៅតែមិនអាចប្រមូលពន្ធបានឡើយ​ ដោយសាច្បាប់គ្រប់គ្រង​អាជីវកម្មតាម អនឡាញ​មិនសូវ​តឹងរឹង ​ដែលបញ្ហានេះ​ នាំឲ្យមានប្រកួតប្រជែង​មិនស្មើរភាពគ្នាលើទីផ្សារ។

សូមបញ្ជាក់ថា ពាក់ព័ន្ធការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក E-Commerce នាពេល កន្លងមក​ ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បាន​សម្រេចពន្យារ​កាលបរិច្ឆេទ​កំណត់​ដាក់​ឱ្យអនុវត្តវិធាន ​និងនីតិវិធីនៃការអនុវត្តអាករលើ ​តម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក ​ដើម្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់ដល់​អ្នក​ជាប់​ពន្ធ ​ក្នុងការស្វែង​ យល់ឱ្យកាន់តែច្បាស់លាស់ ​និងត្រៀមខ្លួន​ចូលរួម​អនុវត្តប្រកាសនេះ​ឱ្យមាន​ភាពរលូន ​ដើម្បីចូលរួមអនុវត្តផែនការនេះ​ ចាប់ពីថ្ងៃទី ០១ ​ខែមេសា ឆ្នាំ២០២២ តទៅ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        342
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        409

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm