អគ្គនាយកដ្ឋានគយ និងវិស័យឯកជន បើកកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាប្រឈមពីវិបត្តិសកល

2026/04/07 07:36:10 pm        167

នៅព្រឹកថ្ងៃទី៧ ខែមេសានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បាន​បើក​កិច្ច​ប្រជុំ​យន្ដ​ការ​ភាព​ជាដៃ​គូគយ-ផ្នែកឯកជនលើកទី១០ ដើម្បីពិភាក្សាលើ​សេចក្ដី​ព្រាង​វិធាន​ការ​បង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ព្រមទាំងពិភាក្សា​ដោះស្រាយ​សំណើរ​បញ្ហា​ដែល​លើក​ឡើង​ដោយ​ផ្នែក​ឯកជន ខណៈប្រទេសទូទាំងសកលលោកកំពុងជួបវិបត្តិបញ្ហាសេដ្ឋកិច្ច ពិសេស​តម្លៃ​ប្រេង​ឥន្ធនៈ។

កិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកី១០ ស្តីពីការកែសម្រួលអត្រាពន្ធគយ និង​អត្រា​អាករ​នាំចេញលើមុខទំនិញមួយចំនួននេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាសហប្រធាននៃយន្ដការភាពដៃគូគយ-ផ្នែកឯកជន និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់​យន្ដ​ការ​វេទិកា​រាជ​រដ្ឋាភិបាល-ផ្នែកឯកជន។

នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា ចាប់តាំង​ពី​ត្រូវ​បាន​បង្កើត​ជាផ្លូវការ យុទ្ធនាការនេះ បានដំណើរការដោយរលូន ដោយបានពិភាក្សា និង​ដោះ​ស្រា​​យ​បញ្ហា​បានជាច្រើន។ ក្នុងនោះ បានស្វែងយល់ យោគយល់គ្នាកាន់តែជិតស្និទ្ធ រវាង​ស្ថាប័ន​គយ ​និងវិស័យឯកជន ដែលតែងតែចាត់ទុកថា ជាដៃគូយ៉ាងសំខាន់របស់អង្គភាពគយ ហេតុ​ដូច្នេះ​ហើយ​ការបង្កើតឡើងនូវយន្តការនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគយ និង​វិស័យ​ឯកជន​។

ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំលើកទី១០ ដែលរៀបចំឡើងក្នុងពេលនេះ ជា​ពេល​វេលា​យ៉ាងសំខាន់បំផុត គឺក្នុងស្ថាន​ភាព​ដែល​ប្រទេស​សាកល​លោក​កំពុងប្រ​ឈម​នឹង​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​ ពាក់ព័ន្ធវិបត្តិនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និន្នាការនៃការធ្វើឯកតោភាគីនិយម ហើយជា​ពិសេស​គឺ​ការរំលោភបំពានច្បាប់អន្តរជាតិ។ ឯកឧត្តមបន្ថែមទៀតថា សម្រាប់ប្រទេសកម្ពុជា គឺ​មាន​បញ្ហា​បន្ថែមពីលើសាកលនេះថែមទៀត ដោយទទួល​រង​នូវ​ការ​ឈ្លាន​ពាន​មក​ដែន​អធិបតេយ្យ​ភាព​ពី​ប្រទេសថៃ។ ដូចនេះ អាចចាត់ទុកថា ជាកាលៈទេសៈដ៏ស្រួចស្រាលមួយ ហើយក៏​មាន​ការ​ណែ​នាំ​ពី​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកែ​ទម្រង់​ដ៏​មុ​​ត​ស្រួច ​ដើម្បីទ្រទ្រង់តបទល់ទៅនឹងការប្រឈមនានា ដែលកំពុងកើតឡើង។

សូមបញ្ជាក់ថា នៅក្នុងអង្គប្រជុំ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភា​ពាណិជ្ជ​កម្ម​កម្ពុជា ​ក៏មានការធ្វើបទបង្ហាញមួយចំនួនផងដែរ មានដូចជា៖ ស្ដីពីការកែសម្រួលអត្រាពន្ធ និង​អាករ​សម្រាប់​ឆ្នាំ២០២៦, ការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមលើផលិតផលតេលសិលា និង​សេចក្ដី​ព្រាង​វិធានការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹង​អភិបាល​កិច្ចរ​បស់​សម្រាប់​អនុវត្ដ​ក្នុង​ឆ្នាំ២០២៦៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        97
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm