បាត់ដំបង ៖ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងចំនួនជាង៦០០នាក់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២ ខែមេសានេះ បានលើកឡើងអំពីបញ្ហាកង្វល់លើការរស់នៅរបស់អតីតយុទ្ធជនក្នុងខេត្តបាត់ដំបង ដែលពុំទាន់ទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច។ ឯកឧត្តម គន់ គីម បានបញ្ជាក់ថា ចំពោះមុខសមាគមអតីតយុទ្ធជនកម្ពុជា បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធខេត្តបាត់ដំបង រៀបចំដី និងផ្ទះជូនអតីតយុទ្ធជនដែលក្រីក្រ និងស្ម័គ្រចិត្តទទួលនូវដី និងផ្ទះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅក្នុងស្រុកគាស់ក្រឡ ដែលនឹងសាងសង់ជូនបន្ថែមចំនួនប្រមាណ ១០០ខ្នង បន្ថែមទៀត។
លើសពីនេះ ឯកឧត្តម គន់ គីម បានស្នើដល់អាជ្ញាធរខេត្តបាត់ដំបង ជាពិសេសប៉ុស្ត៍រដ្ឋបាលក្នុងឃុំ-សង្កាត់ បន្តវាយតម្លៃចំពោះអតីតយុទ្ធជនណា ដែលជួបការលំបាក ដើម្បីឲ្យពួកគាត់ទទួលបាននូវការរស់នៅ និងមានជីវភាពល្អប្រសើរ៕ ឧត្ដម




