រុស្ស៊ី៖ EU និងអង់គ្លេសលាក់ជំហរប្រឆាំងនឹងលោក TRUMP ដើម្បីរក្សាការគាំទ្ររបស់អាមេរិកចំពោះ អ៊ុយក្រែន

2026/04/07 03:22:12 pm        129

លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយថា មេដឹកនាំនៃសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានលាក់បាំងទស្សនៈអវិជ្ជមានរបស់ពួកគេចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ដើម្បីរក្សាការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងគីវ។  

លោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស កំពុងលាក់បាំងយ៉ាងស្ងាត់បំផុតនូវជំហរប្រឆាំងនឹងលោក ត្រាំ ឲ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីបន្តទទួលបានការអនុគ្រោះ និងការគាំទ្រដល់ប្រទេសអ៊ុយក្រែន»។

បេសកជនរុស្ស៊ីរូបនេះ បានលើកឡើងពីតារាងមួយដែលមានទិន្នន័យអំពីការគាំទ្រដល់ការបោះឆ្នោត នៅក្នុងប្រទេសអឺរ៉ុបផ្សេងៗទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ដោយនិយាយថា វា    «បង្ហាញពីភាពច្របូកច្របល់» រវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស នៅម្ខាង និងចលនាធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត (Make America Great Again-[MAGA]) នៅម្ខាងទៀត។

លោក Dmitriev បានបន្ថែមថា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ត្រូវបានចងភ្ជាប់ជាមួយអតីតបេក្ខជនប្រធានាធិបតីប្រជាធិបតេយ្យលោកស្រី Kamala Harris និងអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden)៕

អត្ថបទដែលទាក់ទង

សេវាការពារជនស៊ីវិលនៅហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៧នាក់
2026/04/11 03:43:44 pm        1
UN៖ ការឆ្លើយតបមនុស្សធម៌នៅទូទាំងមជ្ឈិមបូព៌ាកាន់តែយ៉ាប់យ៉ឺន ដោយសារសេវាកម្ម រងសម្ពាធកាន់តែខ្លាំងឡើង ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងបទឈប់បាញ់នៅតំបន់ហ្កាហ្សាក៏ដោយ
2026/04/11 03:27:29 pm        1
កងកម្លាំងអ៊ីរ៉ាក់និយាយថា សមាជិកប្រហែល ៨០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល
2026/04/11 02:48:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើក​ស្ទួយកិត្តិយស​ និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់​តែរីក​ចម្រើន ប្រកបដោយភាពធន់

2026/04/11 03:48:14 pm
​សេវាការពារជនស៊ីវិលនៅហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៧នាក់
2026/04/11 03:43:44 pm
​អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌​តាមទីតាំងប្រារព្ធ​សង្ក្រាន្ត​ក្នុងខេត្ត​បាន​រួច​រាល់ហើយ
2026/04/11 03:42:45 pm
​ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
2026/04/11 03:31:27 pm
​UN៖ ការឆ្លើយតបមនុស្សធម៌នៅទូទាំងមជ្ឈិមបូព៌ាកាន់តែយ៉ាប់យ៉ឺន ដោយសារសេវាកម្ម រងសម្ពាធកាន់តែខ្លាំងឡើង ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងបទឈប់បាញ់នៅតំបន់ហ្កាហ្សាក៏ដោយ
2026/04/11 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/09 04:15:14 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/10 09:59:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am