AI បានបង្កើនល្បឿននវានុវត្តន៍ ការកែលម្អលើការផ្តល់សេវា និង​ពង្រឹង​ការ​ធ្វើ​គោល​នយោបាយ​របស់​កម្ពុជា

2026/04/07 11:01:58 pm        209

រដ្ឋមន្ត្រីឧស្សាហកម្ម ថ្លែងថា AI ផ្តល់ឱ្យកម្ពុជានូវឱកាសដ៏កម្រមួយ ក្នុងការ​រំល​ង​ដំណាក់​កាល​អភិវឌ្ឍន៍​មួយ​ចំនួនដោយបង្កើន ល្បឿននវានុវត្តន៍ កែលម្អការផ្តល់សេវា បំពេញចន្លោះ​ប្រហោង​នៃ​ការ​អភិវឌ្ឍ និងពង្រឹងការធ្វើគោលនយោបាយ ផ្អែកលើភស្តុតាងនៅ គ្រប់វិស័យ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុងសិក្ខាសាលា ផ្សព្វផ្សាយ និងបើកសិក្ខាសាលាស្តីពីរបាយការណ៍បញ្ញាសិប្បនិម្មិត៖ ដើម្បី​កំណត់ទិសដៅនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ​ថា ឥទ្ធិពលរបស់ AI បានធ្វើឱ្យពិភពលោកកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញបរិវត្តកម្ម ឧស្សាហ​កម្ម និងកែប្រែអភិបាលកិច្ច។ សម្រាប់កម្ពុជាវិញ បញ្ហាសិប្បនិម្មិត AI បានផ្តល់​នូវ​ឱកាស​ដ៏​កម្រ​មួយ ក្នុងការរំលងដំណាក់ កាលអភិវឌ្ឍន៍មួយចំនួន ដោយបានបង្កើនល្បឿននវានុវត្តន៍ និង​ការ​កែលម្អលើការផ្តល់សេវា បំពេញចន្លោះប្រហោងនៃការអភិវឌ្ឍ និង ពង្រឹងការ​ធ្វើ​គោល​នយោបាយ​ផ្អែក​លើ​ភស្តុតាងនៅគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចនូវអភិក្រមដែលផ្អែកលើសសរស្តម្ភចំនួន៣គឺ៖ នវានុវត្តន៍ ក្រម​សីលធម៌ និងបរិយាបន្ន និងបាន លើកឡើងថា ការអភិវឌ្ឍបច្ចេកវិទ្យាត្រូវតែយកមនុស្សជាស្នូល ហើយ​ក្រម​សីលធម៌មិនមែនជាឧបសគ្គចំពោះនវានុវត្តន៍ទេ ប៉ុន្តែជា មូលដ្ឋានគ្រឹះ ដែល​ធានា​ធម្មា​នុ​រូប និងចីរភាពនៃបច្ចេកវិទ្យា។

លោក Jonathan Tsuen Yip Wong ប្រធានផ្នែកនវានុវត្តន៍សហគ្រាស និងការវិនិយោគនៃ UN-ESCAP បានលើកឡើង ថា បរិយាបន្នគឺជាបញ្ហាចម្បងមួយព្រោះមនុស្សជាច្រើន និង​បណ្តា​ប្រទេសមួយចំនួន មិនអាចតាមទាន់នូវការវិវត្តរីកចម្រើនយ៉ាងឆាប់ រហ័សនៃ AI ។ ដូច្នេះ​កិច្ច​សហការ​រវាងរដ្ឋាភិបាល គ្រឹះស្ថានសិក្សា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មានសារសំខាន់ណាស់ ប្រសិនបើ យើងចង់បង្កើតគោលនយោបាយដែលមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ លើកឡើង ផងដែរថា បញ្ញាសិប្បនិម្មិត AI បានកំពុងចូលមកដល់ ក្នុង​ការ​បម្រើ​ដល់​សកម្មភាព និងកិច្ចការងារប្រចាំថ្ងៃ ក្នុងនោះការចាប់យក ក៏ដូចជាការស្រាវ​ជ្រាវ​បន្ត​លើ​បច្ចេក​វិទ្យា​នេះ គឺត្រូវការឱ្យមានការតម្រង់ទិសឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យបាន ប្រកប​ដោយ​បរិយាបន្ន និងនិរន្តរភាព និងការទទួលខុសត្រូវនៃការចាប់យកបច្ចេកវិទ្យានេះ។

សូមបញ្ជាក់ថា សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកជំនាញ តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និង តំណាងវិស័យឯកជន ដើម្បីពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​ពី​គោល​នយោបាយ​ទៅ​ការអនុវត្តជាក់ស្តែង។ អ្នកចូលរួមក៏បានលើកឡើងពីសារៈ សំខាន់ នៃកិច្ចសហការ ដើម្បី​ធានាថា AI ត្រូវបានអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ខណៈ​ដែល​តួអង្គ​ពាក់ព័ន្ធ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី AI មួយដែល​ដំណើរ​ការ​ដោយ​នវានុ​វត្តន៍ ដឹកនាំដោយក្រមសីលធម៌ និងមាន បរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm       
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm