ក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា កម្ទេចកម្ទីមីស៊ីលដែលបាញ់ដោយអ៊ីរ៉ង់ បានធ្លាក់លើរោងចក្រថាមពល នៅក្នុងខេត្តភាគខាងកើតនៃប្រទេសនេះ ដោយបានបណ្តាលឲ្យមានការខូចខាត។
យោងតាមក្រសួង «បំណែកមីស៊ីលបាលីស្ទីក បានធ្លាក់នៅជិតរោងចក្រថាមពល»។ សេចក្តីថ្លែងការណ៍នេះ មិនបានបញ្ជាក់ថា រោងចក្រណាដែលកម្ទេចកម្ទីនោះ បានធ្លាក់ត្រូវនោះទេ ប៉ុន្តែបាននិយាយថា «ការវាយតម្លៃលើការខូចខាត កំពុងដំណើរការ»។

យោធាអារ៉ាប៊ីសាអ៊ូឌីត ក៏បានរាយការណ៍ផងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលចំនួន ៧គ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់ខេត្តភាគខាងកើតនៃ ព្រះរាជាណាចក្រនេះ»៕
