គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានឹងចាត់វិធានការ​តាមផ្លូវច្បាប់ចំពោះម្ចាស់កាស៊ីណូផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស Online Scams

2026/04/08 01:22:27 am        190

ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិសេសគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងដោយគ្មានការលើកលែងចំពោះម្ចាស់កាស៊ីណូណាដែលមានការពាក់ព័ន្ធ ឬផ្សំគំនិតផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការឈានទៅដល់ការដកហូតអាជ្ញាបណ្ណផងដែរ។ 

ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន។

ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិតយ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. និងសហការី នឹងពង្រឹងកិច្ចសហការជាមួយគ.ប.ឆ.ប. និងអាជ្ញាធរពាក់ព័ន្ធឱ្យកាន់តែសកម្ម ដើម្បីរួមចំណែកបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅកម្ពុជាឱ្យអស់ ខណៈដែលកន្លងមក ក្រុមឧក្រិដ្ឋជនបានឆ្លៀតឱកាសប្រើប្រាស់ទីតាំងកាស៊ីណូ ដើម្បីលបលួចប្រព្រឹត្តបទល្មើសទាំងនេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសន្តិបណ្ឌិត ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ល្អៗ សម្រាប់ការងារគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ ឯកឧត្តមបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិសេស គ.ប.ឆ.ប. ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែង ចំពោះម្ចាស់កាស៊ីណូណាដែលមានការពាក់ព័ន្ធ ឬផ្សំគំនិតផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការឈានទៅដល់ការដកហូតអាជ្ញាបណ្ណ ផងដែរ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm