ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងឱកាស​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាង​សង់​អាកាសយាន​ដ្ឋាន​អន្តរជាតិថ្មី សៀមរាប-អង្គរ

2022/04/03 10:14:52 am        578

សៀមរាប៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យ​ការដ្ឋាន​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

 ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖

 -      សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមខេត្តសៀមរាបជាតារារះនៅទិសឧត្តរ ខណៈនៅខេត្តទឹកដីអង្គរមួយនេះ បានកំពុងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី និងផ្លូវថ្មីដ៏ស្រស់ស្អាតរហូតដល់៣៨ខ្សែ និងសមិទ្ធផលជាច្រើនទៀត។

-      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាពិតជាមានសំណាង ដែលមានទំនាក់ទំនងដ៏ល្អគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ខណៈមិត្តចិនបានជួយដល់កម្ពុជា ជាច្រើនស្ទើរគ្រប់វិស័យ។

-      សម្តេចតេជោ ហ៊ុន សែន បានរំលឹកថានៅខេត្តសៀមរាប គឺជាតំបន់អតីតសមរភូមិក្តៅ​តែបច្ចុប្បន្ននេះ​ខេត្តអង្គរមួយនេះបានក្លាយទៅជាខេត្តដ៏ស្រស់ស្អាត មានការអភិវឌ្ឍ និង​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើន។

-      សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជាការចៃដន្យនោះទេ ចំពោះ​ការអភិវឌ្ឍ​នៅ​ខេត្តសៀមរាប គឺវាបានកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល តាមរយៈ​គោល​នយោបាយ ​ឈ្នះ ឈ្នះ។

-      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសពង្រីកផ្លូវជាតិលេខ៦ ឲ្យកាន់តែធំបន្ថែមទៀត ពោលគឺរហូតដល់៤គន្លង ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងកុំឲ្យមានការកកស្ទះ។

-      សម្តេចតេជោ ហ៊ុន សែន សង្ឈឹមថា ក្រុមអ្នកវិភាគមួយក្តាប់តូច ដែលតែងតែវិភាគឆ្កួតៗនាពេលកន្លងទៅ សូមកុំវិភាគថា ព្រលានយន្តហោះថ្មីដែលបានកំពុងសាងសង់ឡើងនៅខេត្តសៀមរាប ដោយក្រុមហ៊ុនចិននេះ គឺជាការពង្រឹងនូវមូលដ្ឋានកងទ័ពចិននៅកម្ពុជា។

-      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមិនល្ងង់ដល់ថ្នាក់​ឲ្យកងទ័ព​បរទេសធ្វើការបោះតង់នៅលើទឹកដីរបស់ខ្លួនខុសនឹងច្បាប់រដ្ឋធម្មនុញ្ញនោះទេ។ យោធាបរទេសអាចនៅស្រុកខ្មែរបាន គឺក្នុងនាមជាអនុព័ន្ធយោធាប៉ុណ្ណោះ។

-      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសថា សម្រាប់ព្រលាយន្តហោះថ្មី​នៅខេត្តសៀមរាបពេលសាងសង់រួច នឹងយាងព្រះមហាក្សត្រឲ្យយាងចុះចតមុនគេ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm