អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅថ្ងៃអង្គារនេះថា ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងក្តាប់ឱកាស ដើម្បីសន្តិភាព និងដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ តាមរយៈកិច្ចសន្ទនា ។
ពេលសួរពីសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិករៀបចំឡើងដោយប៉ាគីស្ថាន ដែលត្រូវបានច្រានចោលដោយអ៊ីរ៉ង់ អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ចិនស្វាគមន៍កិច្ចខិតខំទាំងអស់ ដែលនាំមកនូវសន្តិភាព ហើយនិងគាំទ្រកិច្ចខិតខំសម្របសម្រួលដ៏សកម្មរបស់ប៉ាគីស្ថាន ។
អ្នកស្រី Ning និយាយនៅក្នុងសន្និសីទសារព័ត៌មានថា បទឈប់បាញ់បន្ទាន់ និងការចាប់ផ្តើមឡើងវិញកិច្ចសន្ទនា គឺជាបំណងរួមរបស់សហគមន៍អន្តរជាតិ ។ ចិនត្រៀមខ្លួនផងដែរក្នុងការដើរតួលក្ខណៈស្ថាបនា ពាក់ព័ន្ធនឹងជម្លោះមួយនេះ ។
យោងតាមប្រភពដែលដឹងផែនការនេះ បានឲ្យដឹងថា អ៊ីរ៉ង់បានច្រានចោលសំណើសហរដ្ឋអាមេរិករៀបចំដោយប៉ាគីស្ថាន សម្រាប់បទឈប់បាញ់បន្ទាន់ និងការដកចេញការបិទដោយប្រសិទ្ធិភាពច្រកសមុទ្រ Hormuz ដើម្បីឲ្យមានកិច្ចពិភាក្សាដោះស្រាយសន្តិភាពទ្រង់ទ្រាយធំក្នុងរយៈពេល ១៥-២០ថ្ងៃ ៕