លោក Trumpថា សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង

2026/04/08 03:30:51 am        123

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានថា សង្គមមនុស្សទាំងមូល នឹងត្រូវស្លាប់ នៅអ៊ីរ៉ង់ ក្នុងថ្ងៃអង្គារនេះ បើសិនជាទីក្រុងតេអេរ៉ង់ មិនគោរពឱសានវាទរបស់លោក ដើម្បីទទួលយកការទាមទារសង្រ្គាមសហរដ្ឋអាមេរិក ។ 

លោកបានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social របស់លោកថា សង្គមមនុស្សទាំងមូល នឹងត្រូវស្លាប់នៅយប់នេះ មិនអាចត្រឡប់មកវិញបានម្តងទៀតទេ ។ លោកមិនចង់ឲ្យវាកើតឡើងនោះទេ ប៉ុន្តែវាប្រហែលជាអាចនឹងកើតឡើង ។

លោក Trumpពុំបានផ្តល់រឿងរ៉ាវលម្អិតនោះទេ ប៉ុន្តែលោកបាននិយាយរួចហើយថា យោធាសហរដ្ឋអាមេរិកអាចទម្លាក់គ្រាប់បែកលើស្ពានអ៊ីរ៉ង់ រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឲ្យក្លាយទៅជាយុគសម័យថ្ម ។

លោក Trump បានប្រកាសឱសានវាទនៅយប់ពាក់កណ្តាលអាធ្រាត្រម៉ោងសកលថ្ងៃអង្គារនេះ សម្រាប់អ៊ីរ៉ង់ ដើម្បីបញ្ចប់ការបិទតាមព្រឹត្តន័យរបស់ពួកគេនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្រ្តដ៏តូចចង្អៀតមួយ ប្រើប្រាស់សម្រាប់កដឹកជញ្ជូនប្រេង និងទំនិញផ្សេងទៀត ។

កាលពីថ្ងៃចន្ទលោកនិយាយថា សំណើរបទឈប់បាញ់បណ្តោះអាសន្ន ត្រូវបានផ្សព្វផ្សាយថាមិនគ្រប់គ្រាន់ ។

អ៊ីរ៉ង់ បានច្រានចោលសម្ពាធសហរដ្ឋអាមេរិក ក្នុងនោះសារព័ត៌មានរាយការណ៍ថា អាជ្ញាធរនិយាយយ៉ាងទទួចថា ជំនួសឲ្យបទឈប់បាញ់ ពួកគេចង់បានការបញ្ចប់សង្រ្គាមទាំងស្រុង ។

នៅក្នុងសារបង្ហោះតាមបណ្តាញសង្គម Truth Social របស់លោក លោក Trump បានបើកទ្វារសម្រាប់កិច្ចព្រមព្រៀងម៉ោងចុងក្រោយ ។

ខណៈពេលនោះដែរ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារថា សំឡេងផ្ទុះត្រូវបានឮនៅលើកោះ Kharg របស់ប្រទេសអ៊ីរ៉ង់ ស្ថិតក្នុងឈូងសមុទ្រពែរ្ស បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល មុនដល់ឱសានវាទរបស់លោក Trump នៅយប់នេះ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm