ការស៊ើបអង្កេតបឋម UN ស្តីបន្ទោសអ៊ីស្រាអែល និងទំនងជាក្រុមហេសបូឡាដែរ ចំពោះការស្លាប់របស់កងកម្លាំងរក្សាសន្តិភាព

2026/04/08 05:11:36 pm        95

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ៧មេសាសប្ដាហ៍នេះថា ការរកឃើញបឋមក្នុងការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើការស្លាប់របស់កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ី បីនាក់ក្នុងប្រទេសលីបង់កាលពីខែមុនបង្ហាញថា ម្នាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងរថក្រោះអ៊ីស្រាអែល និងពីរនាក់ទៀតត្រូវបានសម្លាប់ដោយគ្រឿងផ្ទុះដែលទំនងជាដាក់ដោយក្រុមហេសបូឡា។

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រាប់សន្និសីទសារព័ត៌មានថា ទាំងនេះគឺជាការរកឃើញបឋម ផ្អែកលើភស្តុតាងរូបវន្តដំបូង ដោយបន្ថែមថា ដំណើរការស៊ើបអង្កេតពេញលេញកំពុងបន្ត ដែលរួមមានការចូលរួមជាមួយភាគីពាក់ព័ន្ធ។

លោក Dujarric បានហៅឧបទ្ទវហេតុទាំងនេះថា "មិនអាចទទួលយកបាន" ហើយបាននិយាយថា ពួកគេអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។ លោកថា អង្គការសហប្រជាជាតិបានស្នើសុំឱ្យអាជ្ញាធរជាតិស៊ើបអង្កេត និងកាត់ទោសជនល្មើស។

កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នានៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី២៩ និង៣០ ខែមីនា បន្ទាប់ពីចុងសប្តាហ៍ដ៏បង្ហូរឈាម ដែលក្រុមអ្នកសារព័ត៌មាន និងគ្រូពេទ្យលីបង់ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ អ្នកនាំពាក្យរបស់កងកម្លាំងរក្សាសន្តិភាព ដែលជាកងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ ហៅកាត់ថា UNIFIL បាននិយាយថា យោធាអ៊ីស្រាអែលបានរារាំងក្បួនរថយន្តដឹកជញ្ជូន UNIFIL និងបានឃុំខ្លួនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនម្នាក់មួយរយៈពេលខ្លី៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm