វិស័យឯកជនសាធារណរដ្ឋកូរ៉េ ស្នើកម្ពុជា ពង្រឹងកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាកាស​ចរណ៍​បន្ថែម​រវាង​ប្រទេសទាំងពីរ

2026/04/08 06:20:38 pm        209

ភ្នំពេញ៖ វិស័យឯកជនៃ សាធារណរដ្ឋកូរ៉េ បានស្នើសុំការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ពង្រឹង​សហ​ប្រតិបត្តិការអាកាសចរណ៍រវាងប្រទេសទាំងពីរ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍កូរ៉េចំនួនពីរ កំពុង​ដំណើរការរួមបញ្ចូលគ្នា ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦ ដើម្បី​ធានា​ប្រតិបត្តិ​ការ​ហោះ​ហើរ​ដោយ​រលូន។

ការសើ្នសុំរបស់វិស័យជនកូរ៉ធ្វើឡើងនៅក្នុងកិច្ចសន្ទនាវិស័យរដ្ឋ និងឯកជន លើកទី៣ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៦ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធា​ន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯក​អគ្គ​រដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំវិស័យឯកជនកូរ៉េ។

កិច្ចសន្ទនានេះ វិស័យឯកជ​នកូរ៉េ​បាន​លើក​ឡើង​ពី​តម្រូវ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ទ្វេភាគី​ជា​មួយ​កម្ពុជា ក្នុងវិស័យអាកាសចរណ៍ ខណៈក្រុមហ៊ុនអាកាសចរណ៍កូរ៉េចំនួនពីរ កំពុង​ដំណើរ​ការ​រួម​បញ្ចូល​គ្នាដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងដំណាក់កាលនេះ ភាគី​កូរ៉េ​បា​​ន​ស្នើសុំការគាំទ្រពីកម្ពុជា ដើម្បីធានាការផ្លាស់ប្តូរប្រតិបត្តិការហោះហើរដោយរលូន រួមទាំង ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់យន្តហោះដែលមានស្រាប់ដោយគ្មានឧបសគ្គ។ ការសម្របសម្រួលនេះត្រូវបានគេរំពឹងថានឹងជួយរក្សាបរិមាណភ្ញៀវទេសចរកូរ៉េ និងបង្កើន​ការ​ហោះ​ហើរ​ទៅកាន់កម្ពុជា នៅពេលអនាគត។ ដោយក្រុមហ៊ុនអាកាសចរណ៍កូរ៉េ បាន​ចាត់​ទុក​ប្រទេស​កម្ពុជាជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រចម្បងសម្រាប់ទេសចរណ៍នៅអាស៊ីអាគ្នេយ៍ យើង​សូម​ស្នើ​សុំ​ការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) និង​ក្រុម​ហ៊ុន​អាកាសយានដ្ឋានកម្ពុជា។

វិស័យឯកជនកូរ៉េ បញ្ជាក់ថា «យើងស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍នោះត្រូវបាន​អនុញ្ញាត​ឱ្យ​ថែ​រក្សា ​និងប្រើប្រាស់យន្តហោះ និងឧបករណ៍ហោះហើរទាំងអស់​ដែល​មាន​ស្រាប់​ដែល​ក្រុមហ៊ុន​ដែល​មានស្រាប់ធ្លាប់កាន់កាប់។ ការបន្តនេះគឺមានសារៈសំខាន់សម្រាប់ការរក្សាបរិមាណភ្ញៀវទេសចរកូរ៉េបច្ចុប្បន្ន និងពង្រីក​ភាព​ញឹ​ក​ញាប់នៃការហោះហើរនាពេលអនាគតទៅកាន់ប្រទេសកម្ពុជា»។

ជាការឆ្លើយបត ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋ​លេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលចូលរូមកិច្ចសន្ទនានេះ បានបញ្ជាក់ថា រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាស​ចរណ៍ស៊ីវិលស្វាគមន៍គាំទ្រចំពោះសំណើរ ប៉ុន្តែឯកឧត្តមស្នើសុំឱ្យភាគីកូរ៉េ ដាក់លិខិតជាផ្លូវមករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីយកពិភាក្សា ពិនិត្យ និងសម្រេច៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm