សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើ​ដល់​ឯកអគ្គរដ្ឋទូត​តួកគី​យ៉េ​ចប់​អាណត្តិ​ឱ្យបន្ត​ធ្វើ​ជា​ទូត​របស់​កម្ពុជា​ផ្សព្វ​ផ្សាយ​ពី​កម្ពុជា ដើម្បីទាក់ទាញវិនិយោគ និងទេសចរណ៍មកម្ពុជា

2026/04/08 07:12:52 pm        277

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើ​ដល់លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​តួក​គី​យ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ​ឱ្យបន្ត​ធ្វើ​ជា​ទូត​របស់​កម្ពុជា​ផ្សព្វ​ផ្សាយ​ពី​កម្ពុ​ជា​បន្តទៀតនៅឯប្រទេសតួកគីយ៉េ ខណៈលោក​ជំទាវ​បាន​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​ប្រជា​ជន ​និងប្រទេសកម្ពុជា និងចាត់ទុកកម្ពុជាគឺជាមិត្តអស់មួយជីវិត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្ដាំផ្ញើបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យលោកជំទាវ អ៊ុល​ឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំ​កម្ពុជា​ចប់​អាណត្តិ ​ចូលជួបសម្ដែងការគួរ និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅថ្ងៃទី៨ ខែ​មេសា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ច​ចាប់​ផ្ដើម​សម្ដេច​តេជោ ​ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយក្នុងពេលដែលសម្ដេចបានជួបលោកជំទាវ អ៊ុល​ឃូ ខូខាអ៊ីវ សារជាថ្មី បើទោះបី​​ជា​ពេល​នេះ​លោក​ជំទាវ​ត្រូវ​ផុត​អាណត្តិ​បំពេញ​បេសកកម្ម​ជា​ឯកអគ្គ​រដ្ឋ​ទូត​នៅព្រះរាជាណាចក្រកម្ពុជាក្ដី។ សម្ដេចតេជោ បានកោតសរសើរ​ចំពោះ​លោក​ជំទាវ​ក្នុង​រយៈ​ពេល​នៃ​បេសកកម្មរបស់លោកជំទាវជាឯកអគ្គរដ្ឋទូត លោកជំទាវសម្រេចបាន និង​បង្កើត​សមិទ្ធ​ផល​ជា​ច្រើនសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េ ដែលមកដល់ពេលនេះ ប្រទេស​ទាំង​ពីរ​កំពុង​តែមានទំនាក់ទំនងដ៏ល្អ និងរីកចម្រើនជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះ លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ បានសម្ដែង​នូវ​ការ​អរគុណ​ជា​អនេកប្បការ​ដែល​សម្ដេច​តេជោ បា​នអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានចូលជួបសម្ដែងការគួរ និង​ជម្រា​ប​លា​នៅ​ក្នុង​ឱកាសនេះ។ លោក​ជំទាវក៏បានរាយការណ៍អំពីបេសកកម្មរបស់លោកជំទាវក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជាកន្លងម​កនេះ ជូនចំពោះសម្ដេចតេជោ ដោយលោកជំទាវ​បាន​លើក​ឡើង​នូវសមិទ្ធផល​ដែល​សម្រេច​​បា​ន​សំខាន់​សម្រាប់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េ, ដូច​ជា​ការ​បង្កើត​នូវ​ការិយាល័យ​ពាណិជ្ជ​កម្មរបស់តួកគីយ៉េនៅកម្ពុជា, បង្កើតមជ្ឈ​មណ្ឌល​វប្បធម៌​របស់​តួក​គី​យ៉េ​នៅ​កម្ពុជា ​និងសមិទ្ធផលដ៏សំខាន់ដែលទើបសម្ដេចបាននៅចុងឆ្នាំ២០២៥ គឺ​ការ​បង្កើត​នូវ​ជើង​ហោះ​ហើរ​របស់​តួកគីយ៉េ មកកាន់កម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និង​តួក​គីយ៉េ​ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះលោកជំទាវក៏បានសម្ដែងនូវការជាប់ចិត្តចំពោះប្រជាជនកម្ពុជា ជាពិសេស គឺ​ស្មាម​ញញឹម​របស់​ប្រជាជនកម្ពុជាដែលមិនអាចធ្វើឱ្យលោកជំទាវបំភ្លេចបានឡើយ។ លោក​ជំទា​វ​ក៏​បាន​លើក​ឡើង​ថា ​បើទោះបីជាពេលនេះ លោកជំទាវផុតអាណត្តិជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ក៏ប៉ុន្ដែ​ក៏​លោក​ជំទាវ​នឹង​នៅ​តែ​ជាមិត្តរបស់កម្ពុជាអស់មួយជីវិត។

នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវក្ដី​ពេញ​ចិត្ត​យ៉ាង​ក្រៃ​លែង​ចំពោះពា​ក្យ​ពេចន៍​ដ៏​មាន​អត្ថន័យរបស់លោកជំទាវចំពោះការពេញចិត្តប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជា។ សម្ដេច​តេជោ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងឋានៈ​ជា​ឯក​អគ្គរ​ដ្ឋ​ទូត​ប្រចាំនៅកម្ពុជាកន្លងមក លោកជំទាវ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​ក្នុង​ការ​ពង្រីក​នូវ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេសទាំងពីរ។

សម្ដេចតេជោ ក៏បា​នកោតសរសើរចំពោះការខិតខំរបស់លោកជំទាវ ក្នុងការបង្កើត​នូវ​ការិយាល័យ​ពាណិជ្ជ​កម្ម​របស់តួកគីយ៉េនៅកម្ពុជា, បង្កើតមជ្ឈមណ្ឌលវប្បធម៌របស់តួកគីយ៉េនៅកម្ពុជា និង​ការ​បង្កើត​នូវ​ជើងហោះហើររបស់តួកគីយ៉េមកកាន់កម្ពុជា ដែលជាចរន្ត​នៃ​ការ​គាំទ្រ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និងតួកគីយ៉េឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះសម្ដេចតេជោ ក៏បានអរគុណ​ចំពោះ​ប្រទេស​តួកគី​យ៉េ​ដែល​នា​ពេល​កន្លង​មក​បាន​ចូល​រួម​ចំណែក​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ជន​ភៀស​សឹក​កម្ពុជានៅក្នុងបញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ។ សម្ដេចតេជោ ក៏លើកឡើង​អំពី​បញ្ហា​ព្រំដែន​របស់​កម្ពុជា និងថៃ និងជំហររបស់កម្ពុជា គឺក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និង​ការ​ដោះ​ស្រាយបញ្ហាដោយសន្ដិវិធីតាមរយៈការចរចា។

សម្ដេចតេជោ​ក៏បានរម្លឹកនូវពាក្យដ៏មានអត្ថន័យរបស់លោកជំទាវឯកអគ្គរដ្ឋទូតថា «នឹង​នៅ​ជា​មិត្ត​របស់​កម្ពុជាអស់មួយជីវិត» ដោយសម្ដេចតេជោ បានផ្ដាំផ្ញើបន្ថែម​ចំពោះ​លោក​ជំទាវ​ទោះ​បី​ជា​ចប់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត និងត្រឡប់ទៅតួកគីយ៉េវិញ ក៏សូមឱ្យលោក​ជំទាវ​នៅ​បន្ត​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​របស់​កម្ពុជានៅក្នុងប្រទេសតួកគីយ៉េបន្តទៀត» មានន័យថា បន្តជួយផ្សព្វផ្សាយ​ពី​កម្ពុជា​ដល់​អ្នក​វិនិយោគ ដល់ប្រជាជនតួកគីយ៉េ ដើម្បីមកវិនិយោគ និងទស្សនាកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm