ភាគីទាំង២ អះអាងពីជ័យជម្នះ ក្រោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់យល់ព្រមលើបទឈប់បាញ់

2026/04/08 10:10:24 pm        93

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដោយមានរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ មុនពេលដែលកាលកំណត់ថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) របស់លោកប្រធានាធិបតី Donald Trump ក្នុងការបំផ្លាញប្រទេសនេះ ត្រូវផុត ដោយទីក្រុងតេអេរ៉ង់ នឹងបើកច្រកសមុទ្រហ័រមូសឡើងវិញជាបណ្តោះអាសន្ន។

ក្រោយឈានដល់កិច្ចព្រមព្រៀងនោះ ភាគីទាំង២ បានអះអាងដូចគ្នាថា ខ្លួនគឺជាអ្នកឈ្នះ ក្នុងជម្លោះរយៈពេលជាង ១ខែនេះ ដែលបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុសកលរង្គោះរង្គើ និងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ខ្លាំង ដោយលោក Trump បានប្រាប់សារព័ត៌មាន AFP ថា កិច្ចព្រមព្រៀងនេះ គឺជា «ជ័យជម្នះទាំងស្រុង និងពេញលេញ» សម្រាប់សហរដ្ឋអាមេរិក។

តែអ៊ីរ៉ង់ក៏បានចាត់ទុកបទឈប់បាញ់នេះថា ជាជ័យជម្នះមួយ ហើយបានបញ្ជាក់ថា ខ្លួនបានយល់ព្រមចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដែលត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ក្នុងប្រទេសប៉ាគីស្ថាន ជាមាគ៌ាមួយ ដើម្បីឆ្បោះទៅរកការបញ្ចប់ជម្លោះ។

សេចក្តីថ្លែងការណ៍មួយពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ បានលើកឡើងថា៖ «សត្រូវបានរងបរាជ័យដែលមិនអាចប្រកែកបាន ជាប្រវត្តិសាស្ត្រ និងយ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្គ្រាមដ៏ទន់ខ្សោយ ខុសច្បាប់ និងឧក្រិដ្ឋកម្មរបស់ខ្លួន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់ទទួលបានជ័យជម្នះយ៉ាងធំធេង»។

គួរបញ្ជាក់ថា ទាំងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានប្រកាសថា ភាគីទាំង២ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដោយវាបានកើតឡើងត្រឹមតែមួយម៉ោងប៉ុណ្ណោះ មុនពេលដែលថ្ងៃផុតកំណត់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការ «បំផ្លាញ» អ៊ីរ៉ង់ មកដល់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm