ពិព័រណ៍ផលិតផលខ្មែរលើកទី៣ នឹងចាប់ផ្តើមនៅថ្ងៃស្អែក នៅកោះពេជ្រ

2026/04/08 10:20:35 pm        215

សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) នឹង​រៀប​ចំ​ពិព័រណ៍​ផលិត​ផល​ខ្មែរ​លើក​ទី៣ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ មានរយៈពេល ៤ ថ្ងៃ ចាប់​ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦។

ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) លើក​ឡើងក្នុងវេទិកាសារព័ត៌មាននៅថ្ងៃទី ៣ ខែមេសានេះ ថា ពិព័រណ៍​ផលិត​ផល​ក្នុង​ស្រុក​ដែលជា​​ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំនេះ ដែលមានស្តង់ជាង ៣០០ ចូល​រួម​តាំង​បង្ហាញ​ផលិត​ផ​លក្នុងស្រុកចម្រុះមុខ ដូចជា ផលិតផលចំណីអាហារ, គ្រឿងទេស និង​របស់​របរ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ ជាដើម។ ឧកញ៉ា បានអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​មើល​ការ​តាំងពិ​ព័រណ៍​ឱ្យ​បាន​ច្រើន​កុះករ ដើម្បីរួមគ្នាប្រើប្រាស់ផលិតផលខ្មែរ។

សហគ្រាស ដែលនឹងចូលរួមតាំងពិព័រណ៍នេះ បានបង្ហាញជំនឿចិត្តថា ពិព័រណ៍​ផលិត​ផល​ខ្មែរ​លើក​ទី​៣នេះ នឹងកាន់តែមានសន្ទុះគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំងឡើង បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យក្នុងការតាំងពិព័រណ៍ចំនួនពីរលើករួចមក។

ទាំង ប្រធាន FASMEC និងម្ចាស់សហគ្រាស បាន​អំពាវនាវ​ជា​ថ្មី​ឱ្យប្រ​ជាពលរដ្ឋបន្ត​ពហិកាផ​លិត​នាំ​ចូល​ពី​ប្រទេសថៃ ហើយងាកមកប្រើប្រាស់ផលិតផលខ្មែរ ដើម្បីឱ្យសេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ឱ្យ​កាន់​តែ​រីកចម្រើន៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm