ការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» នឹងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ នៅភូមិវប្បធម៌

2026/04/08 10:34:56 pm        269

ក្រុមការងាររៀបចំកម្មវិធីអុកចត្រង្គ នៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យក.ក) បាន​បង្ហាញ​កាល​វិភាគការប្រកួតអុកចត្រង្គព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាផ្លូវការហើយ ដោយគ្រោងប្រព្រឹត្តទៅរយៈពេល ៦​ថ្ងៃ​ជាប់​គ្នា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិវប្បធម៌ រាជធានីភ្នំពេញ។

ការ​បង្ហាញនូវកាលវិភាគប្រកួតអុចត្រង្គ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ នេះ ស្រប​ពេល​ក្រុមកា​រងារ ស.ស.យ.ក សហការជាមួយសហព័ន្ធកីឡាអុចត្រង្គកម្ពុជា បាន​បញ្ចប់​រៀប​ចំ​ការ​ប្រកួត​ជម្រុះ​មហាជន និងកុមារ ដើម្បីស្វែងរកបេក្ខភាពឆ្នើមៗ ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ កំឡុង​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដូចរាល់រៀងរាល់ កាលពីថ្មីៗ ដើម្បីស្វែង​រក​ស្ដេច​អុក​ចត្រង្គ​ប្រចាំ​ឆ្នាំ​២០២៦។

សម្រាប់កីឡាករមហាជនឆ្នើមៗ ៨រូប ដែលបានឆ្លងកាត់ការប្រកួតជម្រុះ ក្នុងចំណោម​បេក្ខភាព​ចូល​រួម​សរុប ១១៦នាក់ មកពីបណ្ដារាជធានី-ខេត្ត កាលពីថ្មីៗ គឺមានកីឡាករ សោម វណ្ណឌី,​ ឈាវ បូរ៉ា​, ​សៀវ ស៊ីន, សុខ លីមហេង ,ធីម ធីណា, ជា ស៊ីដេត, ឆយ វីរ៉ា និង កីឡាករ ស៊ឹម សុធារិទ្ធ។ រីឯផ្នែកកុមារ គឺមានកីឡាករយុវជនថ្នាល ៤រូប ដែលជាប់ការ​ប្រកួត​ជម្រុះ​ឡើង​មក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំនេះ គឺកីឡាករ ឈាវ បូរិន, អែម ណាតាន, សេង វុត្រា និង ជឹង ផេងឡេង។

យោងតាមកម្មវិធីប្រកួតអុកចត្រង្គព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នេះដែរ តាមគម្រោងនឹងមានវត្តមានថ្នាក់ដឹកនាំជាច្រើនចូលរួម ពិសេស​ក្នុង​ឱកាសប្រគល់រង្វាន់ជ័យលាភីស្ដេចអុក និងម្ចាស់ពានរង្វាន់ផ្សេងៗ ។ លើសពី​នេះ​ការ​ប្រកួត​ស្វែង​រក​ស្ដេចអុក និងជើងឯកផ្នែកកុមារ ក៏នឹងមានការ​បើក​ឲ្យ​មហាជន​ដែល​ចូល​រួម​ទស្សនា​បាន​ធ្វើកា​រ​ប្រកួត និងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងការទស្សនានូវចម្រៀងចាប៉ីទៀតផង៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm